Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Naro, Author at techlist - Page 10 of 31

Galaxy S25 Edge ដែលពីមុនត្រូវបានគេស្កាល់ថាជា Galaxy S25 Slim មុនពេលដែល Samsung ប្រកាស។ Galaxy S25 Edge ត្រូវបានគេរំពឹងថានឹងមានការរចនាថ្មី និងលក្ខណៈពិសេសខ្លាំង ដែលធ្វើឱ្យវាក្លាយជាម៉ូដែលប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន។ ក្នុងព្រឹត្តិការណ៍ Samsung Unpacked បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាសសស្មាតហ្វូនស៊េរីថ្មីៗ រួមទាំង Galaxy S25 ស៊េរីផងដែរ។ ក្រុមហ៊ុន Samsung ក៏បានបង្ហាញស្មាតហ្វូនស្តើងបំផុតថ្មីរបស់ខ្លួនគឺ Galaxy S25 Edge ដែលមនុស្សជាច្រើនគិតថាវានឹងត្រូវបានគេហៅថា S25 Slim។ ក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S25 Edge នៅក្នុង ...

Samsung បានប្រកាសជាផ្លូវការនៃស៊េរី Galaxy S25 ថ្មី ដែលមានការផ្តោតលើមុខងារ AI ពិសេស។ ដោយ Galaxy S25 និង Galaxy S25 Ultra គឺមានសមត្ថភាពខ្ពស់បំផុត និងលក្ខណៈពិសេសដូចជាកម្មវិធី AI ដែលធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈដ៏ទូលំទូលាយ។ ប្រភេទ Ultra នេះមានការកែលម្អនៅផ្នែកខាងក្នុង។ ហើយសម្រាប់ Galaxy AI នៅក្នុងម៉ូដែលទាំងពីរនេះបានពង្រឹងដល់កម្រិតថ្មី ដើម្បីផ្ដល់បទពិសោធន៍ប្រើប្រាស់ល្អបំផុត។ អ្វីសំខាន់ Galaxy S25 និង Galaxy S25 Plus ក៏នឹងប្រកួតប្រជែងជាមួយ iPhone 16 និង iPhone 16 ...

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note ...

ថ្មីៗនេះ​ បច្ចេកវិទ្យាកាន់តែរីកចម្រើនជាពិសេសនៅលើបច្ចេកវិទ្យាAI លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បានបង្ហាញឱ្យដឹងថា បញ្ញាសិប្បនិម្មិត ឬក៏ AI នេះ នឹងជំនួសវិស្វករកម្រិតមធ្យមឆាប់ៗនេះដែលធ្វើការនៅលើដូចជា Facebook, Instagram និង WhatsApp នៅឆ្នាំ 2025 នេះ។ នៅក្នុងបទសម្ភាសន៍ជាមួយលោក Joe Rogan Zuckerberg បានពន្យល់ថា Meta និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតកំពុងបង្កើតប្រព័ន្ធ AI ដែលមានសមត្ថភាពសរសេរកូដដែលស្មុគស្មាញជាមួយនឹងការប្រើមនុស្សតិចបំផុត។ ការផ្លាស់ប្តូរនេះអាចផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលកម្មវិធីត្រូវបានបង្កើតនៅលើវេទិការបស់ Meta ដោយ AI ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកូដនាពេលអនាគត។ លោក Mark Zuckerberg ជឿជាក់ថា AI នឹងចូលកាន់កាប់ការងាររបស់វិស្វករ ...

ក្រោយពីមានរឿងរ៉ាវដែលTikTokមានបញ្ហានៅក្នុងសហរដ្ឋអាមេរិកអំពីការ ហើយកាលថ្ងៃទី១៩​ខែមករានេះសហរដ្ឋអាមេរិកក៏បានធ្វើដូចអ្វីដែលខ្លួនបាននិយាយគឺបានបិទTikTokលែងឲ្យដំណើរការនៅក្នុងប្រទេសមួយនេះ។ ប៉ុន្តែបានប៉ុន្មានម៉ោងក្រោយមកTikTok ក៏អាចដំណើរការវិញបានធម្មតា។ ទាំងនេះក៏ដោយសារប្រធានាធិបតី លោក Donald Trump លើកឡើងពីកង្វល់សន្តិសុខជាតិ ហើយ TikTok ក៏បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយ លោក Donald Trump ដើម្បីលុបចោលការហាមឃាត់ មួយនេះ។ ក្រុមហ៊ុនក៏បានប្រកាសពីផែនការដើម្បីឲ្យ TikTok អាចចូលប្រើប្រាស់បានវិញនៅក្នុងអាមេរិក។ ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងអនុវត្តវិធានការសុវត្ថិភាពថ្មី ដើម្បីដោះស្រាយបញ្ហាឯកជនភាពទិន្នន័យ និងធានាការអនុលោមតាមបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកផងដែរ។ បងប្អូនបើយើងក្រឡេកទៅមើលពត៌មានប្រជាជនអាមេរិកដែលនិយមប្រើនៅបណ្តាញTikTokនេះ ក្រោយពីដឹងថាTikTok ត្រូវបានបិទហើយ គឺគ្រប់គ្នាបង្កឱ្យមានការព្រួយបារម្ភ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ដែលបានបង្ហាញពីទុក្ខព្រួយរបស់ពួកគេចំពោះការហាមឃាត់ និងផលប៉ះពាល់ដល់ការងារក៏ដូចជាផ្លូវចិត្តមួយចំនួនផងដែរ។ TikTok ក៏បានអរគុណប្រធានាធិបតី Trump សម្រាប់ការធានាថាពួកគេនឹងមិនប្រឈមមុខនឹងការពិន័យសម្រាប់ការបន្តផ្តល់TikTok ដល់ប្រជាជនអាមេរិកចំនួន 170 លាននាក់ទៀតនោះទេ។ប៉ុន្តែយើងមិនទាន់អាចដឹងថាTikTok អាចនឹងបន្តនៅក្នុងសហរដ្ឋអាមេរិករហូតឬក៏យ៉ាងណាទៀតនោះឡើយ។ ...

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងកោតសរសើរថយន្តអគ្គិសនីAIONដែលបានបង្ហាញ ពិតជាល្អទាំងគុណភាព និងភាពស៊ីវិល័យ ជាពិសេសអាគុយមិនមានការឆាបឆេះដែលមានការធានាអស់១ជីវិតថែមទៀត ហើយលើសពីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្តជំរុញឱ្យក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីទាំងអស់ ប្រកួតប្រជែងដោយស្មើភាពគ្នា ដោយទាមទារឱ្យប្រកួតប្រជែងក្នុងតម្លៃ និងសេវាកម្មឱ្យបានល្អ។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ 2025 នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ របស់ក្រុមហ៊ុន AION Cambodia ហើយរថយន្តទំនើបអគ្គិសនីទាំងពីម៉ូដែលនេះទទួលបានស្តង់ដាសុវត្តិភាពកំរិតផ្កាយ៥ពិភពលោក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា កម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី ...

Meta កំពុងកាត់បន្ថយកម្លាំងការងាររបស់ខ្លួនចំនួន 5% ដែលវាស្មើនឹងការបញ្ឃប់បុគ្គលិកជាង 3,600 នាក់។ នេះបង្ហាញថាក្រុមហ៊ុនកំពុងកាត់បន្ថយចំណាយ ទៅលើការបុគ្គលិករបស់ខ្លួន។ Meta បានបញ្ជាក់ពីការកាត់បន្ថយការងារដែលត្រូវបានរាយការណ៍ដោយ Bloomberg ដែលមានបុគ្គលិកប្រហែល 72,400។ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បាននិយាយថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផ្តោតលើការជឿនលឿននៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) និង វ៉ែនតាឆ្លាតវៃនៅក្នុងឆ្នាំខាងមុខនេះ ដែលត្រូវបានគេរំពឹងថាជាឆ្នាំដែលក្រុមហ៊ុនសម្រុកធ្វើឲ្យខ្លាំងបំផុត។ ហើយអ្វីដែលសំខាន់នោះក្រុមហ៊ុនបានកាត់បន្ថយកម្លាំងពលកម្ម និង រក្សាធនធានរបស់ខ្លួន ដើម្បីផ្តល់អាទិភាពដល់ការបង្កើតបច្ចេកវិទ្យាទំនើបសម្រាប់កំណើននាពេលអនាគត។ ហើយបើតាមសម្តីលោក Mark Zuckerberg បានបញ្ជាក់នៅក្នុងអនុស្សរណៈថា Meta កំពុងបង្កើនស្តង់ដារប្រតិបត្តិការ និងពន្លឿនដំណើររបស់ខ្លួន ព្រមទាំងធ្វើការបញ្ឈប់បុគ្គលិកដែលមានតួនាទីមិនសូវជាចាំបាច់នៅក្នុងក្រុមហ៊ុន។ ការសម្រេចចិត្តនេះគឺក្រុមហ៊ុនមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងធានាបាននូវសមិទ្ធផលឱ្យបានកាន់តែខ្ពស់។ ប្រភព : ...

ក៏ដឹងហើយថា TikTok ត្រូវបានហាមឃាត់មិនឲ្យមានប្រើនៅក្នុងសហរដ្ឋអាមេរិកត្រឹកថ្ងៃ១៩ ខែមករានេះ។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាជនអាមេរិចសម្រុកមកប្រើប្រាស់កម្មវិធី Xiaohongshu ដែលត្រូវបានគេស្គាល់ថា RedNote វាគឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបង្ហោះវីដេអូខ្លីៗ ចែករំលែកការណែនាំអំពីផលិតផល និងបង្កើតខ្លឹមសារផ្សេងៗ ក៏ដូចជាអាចធ្វើការទិញទំនិញតាម Onlineបានថែមទៀតផង ដោយកម្មវិធីនេះវាមិនខុសអ្វីពី TikTok នោះទេ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ RedNote បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួននៃការទាញយក និងអ្នកប្រើប្រាស់យ៉ាងច្រើន ជាពិសេសនៅក្នុងសហរដ្ឋអាមេរិកតែម្តង ដែលវាបានក្លាយជាកម្មវិធីឥតគិតថ្លៃដែលត្រូវបានទាញយកច្រើនបំផុតនៅលើ App Store ។ វាបានវ៉ាដាច់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដែលបានបង្កើតឡើង។ សមត្ថភាពរបស់កម្មវិធីនេះបានធ្វើការទាក់ទាញអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបទោះបីវាជាកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសចិនក៏ដោយ។  ផ្ទុយមកវិញ Influencers ជាច្រើនកំពុងងាកទៅប្រើ Xiaohongshuឬ RedNote ដែលជាកម្មវិធីមានសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងTikTok នេះក៏ដោយសារតែTikTokមានការហាមឃាត់ដែលធ្វើឲ្យវាពិបាកក្នុងការប្រើប្រាស់។ តែមិនច្បាស់ទេថាតើ ...

ទោះបីជាមានការព្យាករណ៍ដំបូងថាមានការលក់បានច្រើនក៏ដោយ តែផ្ទុយទៅវិញការលក់គឺទាបជាងការរំពឹងទុក។ លើសពីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបាត់បង់តម្លៃ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ ហេតុផលចម្បងសម្រាប់បញ្ហានេះ គឺខ្វះការអភិវឌ្ឍន៍ AI (Apple Intelligence) របស់ Apple ដែលមិនមានការច្នៃប្រឌិត ឬមានឥទ្ធិពលដូចការរំពឹងទុក។​ វាក៏បានរួមចំណែកនៃការធ្លាក់ចុះ 3% នៃតម្លៃភាគហ៊ុនរបស់ខ្លួន។ ព្រមទាំងធ្លាក់ចុះ 5%នៃការលក់ iPhone នៅទូទាំងពិភពលោក និងការបាត់បង់ចំណែកទីផ្សារនៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ Apple កំពុងរៀបចំសម្រាប់ការងើបឡើងវិញដ៏មានសក្តានុពលក្នុងឆ្នាំ 2025នេះវិញ ដោយស្វែងរកវិស័យថ្មីៗ ដើម្បីជំរុញកំណើន និងសក្តានុពលរបស់ខ្លួន។ ខណៈពេលដែល iPhone 16 ត្រូវបានដាក់ឱ្យដំណើរការដោយគ្មានការរួមបញ្ចូលពេញលេញនៃ Apple Intelligence (AI) ហើយមុខងារ AI ...

ដោយមានការគាំទ្រពីសំណាក់អតិថិជន និងការជំរុញពីរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរពីរថយន្តថាមពលឥន្ធនៈផូស៊ីលទៅកាន់ រថយន្តថាមពលអគ្គិសនីឬថាមពលបៃតងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ក្នុងស្មារតីរួមចំណែកដល់ការការពារបរិស្ថានកម្ពុជា និងពិភពលោក ហើយថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និង ពង្រឹងសន្តិសុខថាមពល។  ដើម្បីចូលរួមចំណែកនិងឆ្លើយតបនឹងការកើនឡើងនេះ AION Cambodia គ្រោងដាក់សម្ពោធនូវរថយន្តថ្មីរបស់ខ្លួនគឺកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ2025 នៅថ្ងៃទី 18, 19 និង 20 ខែ មករា ឆ្នាំ2025 វេលា 10 ព្រឹកដល់ 10 យប់ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បរិវេណចំណតរថយន្តខាងមុខផ្សារដ៏ធំទូលាយ។ លើសពីនេះទៅទៀតក៏មាន កម្មវិធីប្រគុំតន្ត្រី ...