យោងតាមការលេចធ្លាយពី tipster ស្មាតហ្វូន Galaxy Z Fold 7 របស់ Samsung ដែលគ្រោងចេញនៅខែកក្កដា 2025 អាចមានកម្រាស់ត្រឹមតែ 8.2mm។ នៅពេលបត់ ដែលស្តើងជាង Oppo Find N5 និងស្តើងជាងម៉ូដែលមុន Z Fold 6 រហូតដល់ 30% បើសិនជាពិតដូចនេះ វានឹងក្លាយជាការផ្លាស់ប្តូរធំសម្រាប់ស៊េរីស្មាតហ្វូនបត់បានរបស់ Samsung។
កាលពីខែកុម្ភៈកន្លងទៅ ក៏មានពាក្យចចាមអារ៉ាមដូចគ្នាដែរ បើធៀបនឹង Galaxy Fold ដើម Z Fold 7 អាចស្តើងជាងពាក់កណ្តាល ហើយស្តើងជាង Z Fold 6 រហូត 4mm។ ទោះយ៉ាងណា ការព្យាករនេះផ្ទុយនឹងព័ត៌មានមុនដែលបានរាយការណ៍ថាវាអាចមានកម្រាស់ 9.5mm។
ចំណែកឯលក្ខណៈពិសេសផ្សេងៗ ដូចជា S Pen អាចមានការផ្លាស់ប្តូរធំ ដោយ Samsung អាចលះបង់វិធីសាស្រ្តឌីជីថលដើម្បីផ្លាស់ទៅរកបច្ចេកវិទ្យាដូច Apple Pencil ជំនួសមកវិញ។
Z Fold 7 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធ Snapdragon 8 Elite ហើយការរចនាស្តើងជាងនេះអាចជាចម្លើយរបស់ Samsung ចំពោះការប្រកួតប្រជែងពីគូប្រជែងដូចជា Honor Magic V3 ឬ Oppo Find N5 ទោះជាយ៉ាងណា តម្លៃរបស់ Z Fold 7 អាចកើនឡើងរហូតដល់ ១៩០០ដុល្លារ ឬច្រើនជាងនេះ។
តែយ៉ាងណាមិញយើងក៏ត្រូវរង់ចាំដល់ព្រឹត្តិការណ៍ Unpacked ខែកក្កដា ដើម្បីឃើញថាតើ Samsung អាចសម្រេចបាននូវការរចនាស្តើងជាងមុន ឬយ៉ាងណា?។
ប្រភព : gizmochina
Leave a Reply
View Comments