Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
PHANRADY0, Author at techlist - Page 2 of 2

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Huawei បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូនបត់អេក្រង់សេរ៊ីថ្មី Huawei nova Flip ក្នុងទីផ្សារប្រទេសចិន ដោយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញនៅឡើយទេ។ ស្មាតហ្វូននេះនឹងបំពាក់ដោយបន្ទះអេក្រង់ខាងមុខទំហំ ៦,៩៤ អ៊ីញ OLED 120Hz និងអេក្រង់ខាងក្រោយទំហំ ២,១៤ អ៊ីញ OLED 60Hz និងមានកម្រិតពន្លឺ 1600 nits ដំណើរការដោយបន្ទះឈីប Kirin 9000S ព្រមទាំងមានជម្រើស RAM 12GB និងអង្គចងចាំ 256GB/512GB/1TB ចេញពីប្រអប់។ លើសពីនេះទៅទៀត ក៏ទទួលបានថាមពលថ្ម 4,400mAh និងដុំសាកល្បឿនលឿនទំហំ ៦៦ វ៉ាត់ ផងដែរ។ Huawei ...

ខាងក្រោមនេះជាព័ត៌មានលម្អិតមួយចំនួនរបស់ទូរស័ព្ទដៃសេរ៊ីថ្មីរបស់ Samsung គឺ Samsung Galaxy Z Flip 6 ៖ តម្លៃផ្លូវការនៅសហរដ្ឋអាមេរិក ១ ០៩៩ ដុល្លារ មាន ៦ ពណ៌ Crafted Black, White, Peach, Silver Shadow, Yellow, Blue និង Mint អេក្រង់លាតទំហំ ៦,៧ អ៊ីញ FHD+ Dynamic AMOLED 2x, 2640×1080 resolution និង 120Hz adaptive refresh rate ...

[បរទេស] កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានបញ្ចេញរបាយការណ៍លម្អិតដែលបានបង្ហាញពីអ្វីដែលជួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនទទួលបានជំនួយពីរដ្ឋាភិបាលរបស់ខ្លួន ដែលរួមមាន ទទួលបានប្រាក់កម្ចីទាប ការលើកទឹកចិត្តផ្នែកលក់ និងអាគុយដែលបានឧបត្ថម្ភធនជាច្រើន។ ក្នុងនោះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត SAIC ដែលជាម្ចាស់របស់ MG ត្រូវបានវិនិច្ឆ័យថាទទួលបានជំនួយច្រើនជាងក្រុមហ៊ុនមួយចំនួនទៀត សហភាពអឺរ៉ុបកំណត់ថាការឧបត្ថម្ភធនរបស់ខ្លួនមានចំនួនដល់ទៅ ៣៤,៤ ភាគរយ  ។ ជាមួយគ្នានេះ BYD និង Geely ត្រូវបានគេវាយតម្លៃថាទទួលបានជំនួយពីរដ្ឋាភិបាលតិចជាង ដោយទទួលបានត្រឹមតែ ១៧,៤% និង ១៩,៩% ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ទោះបីជាមានការពិភាក្សាជាមួយសហភាពអឺរ៉ុបក៏ដោយ ក៏ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមិនអាចបញ្ចុះបញ្ចូលនិយតករឲ្យបោះបង់ចោលផែនការពន្ធគយរបស់ពួកគេបានទេ។ ចិន​បាន​ព្រមាន​អឺរ៉ុប​រួច​ហើយ​ថា ខ្លួន​នឹង​សងសឹក​ជាមួយ​នឹង​ពន្ធ​នាំចូល​របស់​ខ្លួន ប្រសិនបើ​ស្ថានការណ៍​មិន​អាច​ដោះស្រាយ​ដោយ​មិត្តភាព ៕ ...

គ្រាន់តែការបើកបរបង្ហាញពិព័រណ៍រថយន្ត Geneva Motor Show ២០២៤ ភ្លាម BYD ក៏បាននាំយករថយន្ត Minivan របស់ខ្លួន Denza D9 ខណៈម៉ាកសញ្ញារថយន្តអន្តរជាតិមួយចំនួនបានបាត់មុខមិនឃើញតាំងបង្ហាញនៅពិព័រណ៍មួយនេះ។ គួរបញ្ជាក់ផងដែរ រថយន្ត Denza ដំបូងឡើយ ជាការបណ្តាក់ទុនរួមគ្នាគឺ ៥០% ម្នាក់រវាង Mercedes និង BYD ប៉ុន្តែក្រោយមកម៉ាករថយន្តប្រណីតរបស់អាល្លឺម៉ង់បានកាត់បន្ថយចំណែករបស់ខ្លួនមកត្រឹម ១០% ក្នុងឆ្នាំ ២០២១ ខណៈពេលដែល Denza បានធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ BYD កំពុងត្រួសត្រាយផ្លូវសម្រាប់ម៉ាករថយន្ត Denza របស់ខ្លួននៅអឺរ៉ុប ដោយបាននាំយករថយន្ត D9 ដែលជារថយន្តមានរូបរាងធំទូលាយ ដើម្បីប្រជែងនឹងរថយន្ត Minivan ដ៏ប្រណិតមួយទៀតរបស់ជប៉ុនគឺ ...

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសនឹងបើកការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសទួរគី ហើយត្រៀមបើកសង្វាក់ផលិតកម្មរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid របស់ខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២៦។ រោងចក្រនេះចាយប្រាក់សាងសង់ប្រមាណ ១ ពាន់លានដុល្លារ ហើយអាចធ្វើសង្វាក់ផលិតកម្មរថយន្តបានប្រហែល ១៥ មុឺនគ្រឿងក្នុងមួយឆ្នាំៗ និងផ្តល់ឪកាសការងារជាង ៥ ០០០ ពាន់កន្លែងនៅពេលសាងសង់រួចជាផ្លូវការ។ គួរបញ្ជាក់ផងថាកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយប្រធានាធិបតីទួរគីផ្ទាល់គឺលោក Recep Tayyip Erdogan ក្នុងទីក្រុង Istanbul ។ ប្រភពៈ CarsNewsChina ...

ក្រុមហ៊ុន OnePlus បានធ្វើការដាក់បានបង្ហាញរូបភាពរបស់នាឡិកាដៃ OnePlus Watch 2R ជាផ្លូវការហើយហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ជាមួយតម្លៃប៉ាន់ស្មានចាប់ពី ១៩៩ ដុល្លារ ដល់ ២២៩ ដុល្លារ។ នាឡិកាដៃនេះបំពាក់ដោយអេក្រង់ទំហំ ១,៤៣ អ៊ីញ ដំណើរការដោយបន្ទះឈីប Wear OS និង BES2700 ប្រើបាន ១០០ ម៉ោង មានអង្គផ្ទុកទិន្នន័យ 2GB និងអង្គចងចាំ 32GB និងមានបំពាក់់មុខងារតាមដានសុខភាព, GPS និងមុខងារការពារទឹកជាដើម។ ...

កាលពីពេលថ្មីៗនេះ ទូរស័ព្ទសេរ៊ីថ្មីរបស់ Apple គឺ​ iPhone 16 Models ត្រូវបានរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះហើយវានឹងទទួលបានការអាប់ឌែតថ្មីជាច្រើនផងដែរ។ ខាងក្រោមនេះជាការអាប់់ឌែតថ្មីទាំង ៥ ដែលនឹងមាននៅលើស្មាតហ្វូនសេរ៊ីថ្មី iPhone 16 Pro ៖ ១) iPhone 16 Pro នឹងទទួលបានទំហំអេក្រង់់ថ្មីពី ៦,១ អ៊ីញ ទៅ ៦,៣ អ៊ីញ ២) iPhone 16 Pro នឹងដំណើរការដោយបន្ទះឈីប A18 Pro ៣)  iPhone 16 Pro នឹងទទួលកាម៉េរ៉ា periscope 5x ដែលដូចគ្នាទៅនឹង ...

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Oppo បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូនស៊េរីរបស់ខ្លួនគឺ OPPO Reno 12 5G Series ហើយគ្រោងចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសឥណ្ឌា ខណៈថ្ងៃដែលចេញលក់ជាផ្លូវការ និងតម្លៃ​នឹងត្រូវប្រកាសដោយក្រុមហ៊ុនដៃគូរសហការណ៏ Flipkart ។ ទូរស័ព្ទនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MediaTek platforms ដំណើរការដោយបច្ចេកវិទ្យា AI របស់ Mobile AI រួមមាន AI Eraser 2.0, AI Best Face, AI Perfect Shot, AI Clear Face និង AI Studio ដែលមានសមត្ថភាព លុប កាត់ ...