Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Huawei ចេញស្មាតហ្វូនបត់អេក្រង់ថ្មី Huawei nova Flip ឆាប់ៗនេះក្នុងទីផ្សារប្រទេសចិន - techlist

Huawei ចេញស្មាតហ្វូនបត់អេក្រង់ថ្មី Huawei nova Flip ឆាប់ៗនេះក្នុងទីផ្សារប្រទេសចិន

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Huawei បានធ្វើការដាក់បង្ហាញចេញនូវស្មាតហ្វូនបត់អេក្រង់សេរ៊ីថ្មី Huawei nova Flip ក្នុងទីផ្សារប្រទេសចិន ដោយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញនៅឡើយទេ។

ស្មាតហ្វូននេះនឹងបំពាក់ដោយបន្ទះអេក្រង់ខាងមុខទំហំ ៦,៩៤ អ៊ីញ OLED 120Hz និងអេក្រង់ខាងក្រោយទំហំ ២,១៤ អ៊ីញ OLED 60Hz និងមានកម្រិតពន្លឺ 1600 nits ដំណើរការដោយបន្ទះឈីប Kirin 9000S ព្រមទាំងមានជម្រើស RAM 12GB និងអង្គចងចាំ 256GB/512GB/1TB ចេញពីប្រអប់។ លើសពីនេះទៅទៀត ក៏ទទួលបានថាមពលថ្ម 4,400mAh និងដុំសាកល្បឿនលឿនទំហំ ៦៦ វ៉ាត់ ផងដែរ។

Huawei nova Flip មានទម្ងន់ ១៩៩ ក្រាម និងកម្រាស់ ៦,៩ ម.ម ពេលលាត និងកម្រាស់ ១៥,០៨ ម.ម ពេលបត់ សម្រាប់ផ្នែកខាងក្រោយត្រូវបានរចនាឡើងពីស្បែកនិងកញ្ជក់ អមជាមួយពណ៌តួខ្លួនចំនួន ៤ រួមមាន ស ខ្មៅ បែតង និងផ្កាឈូក។ សម្រាប់ផ្នែកកាម៉េរ៉ាវិញ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP OIS លេនថតមុំប្លង់ទូលាយទំហំ 8MP និងកាម៉េរ៉ាខាងមុខមានទំហំ 32MP ។

ប្រភពៈ GSMArena