LG បានចេញម៉ូនីទ័រឆ្លាតវៃថ្មីឈ្មោះ Smart Monitor Swing ជាមួយតម្លៃប្រហែល 735 ដុល្លារ!

ម៉ូនីទ័រនេះគាំទ្រការបង្ហាញគុណភាព 4K និងមានអេក្រង់ប៉ះ ដោយប្រើបច្ចេកវិទ្យា IPS LCD ជាមួយនឹងជើងខាងក្រោមរបស់វាមានកង់តូចៗដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំង។

ឧបករណ៍នេះមានរន្ធ USB Type-C ចំនួនបីនិងរន្ធ HDMI ពីរ ដោយ USB-C មួយអាចផ្តល់ថាមពលដល់ទៅ 65W សម្រាប់សាកថ្មកុំព្យូទ័រយួរដៃ។
LG Smart Monitor Swing ដំណើរការលើប្រព័ន្ធ webOS ដែលអាចប្រើប្រាស់កម្មវិធីដូចជា YouTube និង Microsoft Office ដូចជាម៉ូនីទ័រឆ្លាតវៃផ្សេងៗទៀតរបស់ LG វាក៏អាចដំណើរការជាឧបករណ៍ឯករាជ្យដោយមិនត្រូវការកុំព្យូទ័រ និងគាំទ្រការប្រើប្រាស់សេវាកម្ម cloud PC។

ម៉ូនីទ័រថ្មីនេះបានរចនាពីស៊េរី StanbyMe របស់ LG ដែលរួមមានឧបករណ៍បញ្ជាពីចម្ងាយនិងថ្មដែលមានស្រាប់ បច្ចុប្បន្ននេះ LGនៅមិនទាន់បញ្ជាក់ពីការលក់ជាសាកលនៅឡើយ ប៉ុន្តែវាត្រូវបានចាប់ផ្តើមលក់នៅកូរ៉េខាងត្បូងក្នុងតម្លៃប្រហែល 735 ដុល្លារ។
ប្រភព : gizmochina