Oppo បានដាក់ចេញមកជាមួយស្មាតហ្វូនចំនួនបីម៉ូដែលនៅក្នុងប្រទេសចិនដោយម៉ូដែលដ៏ពេញនិយមបំផុតគឺ Find X8 Ultra ដែលមានកាមេរ៉ា telephoto ពីរនិងប្រើប្រាស់ឈីប Snapdragon 8 Elite ក្រុមហ៊ុននេះក៏បានដាក់លក់ម៉ូដែលពីរទៀតគឺ Find X8s និង X8s+ ដែរ ដោយប្រើឈីប MediaTek Dimensity 9400+ ដែលជាទូរស័ព្ទដំបូងគេបង្អស់ដែលទទួលបានការប្រើបន្ទះឈីបមួយនេះ។ Find X8s មានអេក្រង់ AMOLED ទំហំ 6.3 អ៊ីញខណៈ X8s+ មានអេក្រង់ 6.59 អ៊ីញដោយទូរស័ព្ទទាំងពីរមានគុណភាពបង្ហាញ FHD+ និង 120Hz ដោយភាពខុសគ្នាគឺថ្មដោយ X8s+ មានថ្ម 6000mAh ...
បងប្អូនមានធ្ងល់ទេ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បែរជាមិនផលិតផលិតផលរបស់ខ្លួននៅក្នុងស្រុកទៅវិញ? យើងដឹងហើយថា Apple មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប៉ុន្តែពួកគេតែងតែពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ីដូចជា ចិន វៀតណាម និងឥណ្ឌា ជាដើម ដែលអាចផ្តល់អត្ថប្រយោជន៍មកក្រុមហ៊ុនច្រើនជាងក្នុងការផលិតទំនិញរាប់លានគ្រឿងបានយ៉ាងងាយស្រួល និងថោកជាង បើប្រៀបធៀបនឹងការផលិតនៅសហរដ្ឋអាមេរិក។ ចុះបើសួរថា Apple មានគម្រោងផលិត iPhone នៅសហរដ្ឋអាមេរិកឬទេ? អ្នកវិភាគ Mark Gurman ពី Bloomberg ក៏បានបញ្ជាក់ថា Apple មិនមានផែនការផលិត iPhone នៅសហរដ្ឋអាមេរិកទេ ដោយសារកត្តាតម្លៃប្រតិបត្តិការខ្ពស់លើសលប់ រួមទាំងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ ទោះបីជាក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក៏ដោយ។ Vadim Yuryev អ្នកវិភាគផ្នែកបច្ចេកវិទ្យាបានលើកឡើងអំពីកត្តាកម្មករអាមេរិកផងដែរ គឺមិនដូចជាកម្មករ នៅអាស៊ីនោះទេ បើផលិតនៅអាមេរិក ...
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនផលិតសៀគ្វីបន្ទះឈីប TSMC ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ដោយប្រកាសថានឹងដាក់ពន្ធពាណិជ្ជកម្មខ្ពស់រហូតដល់ ១០០% លើផលិតផលរបស់ក្រុមហ៊ុននេះប្រសិនបើពួកគេបដិសេធមិនពង្រីកការវិនិយោគសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិកដើម្បីធានាសន្តិសុខជាតិរបស់អាមេរិកក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ដែលជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រប្រឆាំងចិនរបស់អាមេរិក។ លោក Trump ក៏បានរិះគន់អំពីការគាំទ្ររបស់រដ្ឋាភិបាលទៅដល់ក្រុមហ៊ុនឈីបបរទេស ដែលកាលពីមុន រដ្ឋាភិបាលអាមេរិកផ្តល់ជំនួយហិរញ្ញវត្ថុដល់ TSMC ប៉ុន្តែលោក ត្រាំ និយាយថាលោកមិនចូលចិត្តផ្តល់ជំនួយទេ គឺចូលចិត្តប្រើពន្ធដើម្បីជំរុញឱ្យក្រុមហ៊ុនមកវិនិយោគនៅអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលតៃវ៉ាន់បានចាប់ផ្តើមដំណើរការពិភាក្សាយុទ្ធសាស្ត្រជាមួយអាមេរិកដើម្បីដោះស្រាយវិបត្តិនេះដោយផ្តល់ការលើកទឹកចិត្តផ្សេងៗដូចជាការអនុគ្រោះពន្ធពិសេស ការធានាឱកាសវិនិយោគបន្ថែម និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីកាត់បន្ថយភាពតានតឹងនៃស្ថានភាពដែលកំពុងកើតឡើងនេះ។ ស្ថានភាពនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនតៃវ៉ាន់មានការរញ្ជួយយ៉ាងខ្លាំងដែលធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់ត្រូវចំណាយមូលនិធិស្ថិរភាពយ៉ាងច្រើនរហូតដល់ ១៥ ពាន់លានដុល្លារដើម្បីស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ តែទោះបីជាភាគហ៊ុនរបស់ TSMC នៅមានស្ថេរភាពក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗដូចជា Foxconn បានជួបការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃភាគហ៊ុនដែលបង្ហាញពីឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនៃវិបត្តិនេះលើសេដ្ឋកិច្ចតៃវ៉ាន់ទាំងមូល។ ប្រភព : gizmochina ...
Galaxy S25 Edge ត្រូវបានគេរំពឹងថា នឹងចេញលក់នៅខែក្រោយថ្ងៃទី១៣ ខែឧសភា ប៉ុន្តែ Samsung នឹងលក់តែនៅពីរប្រទេសសិនប៉ុណ្ណោះគឺ ចិននិងកូរ៉េខាងត្បូង មិនទាន់ចេញលក់ជាសាកលនោះទេ។ គេបានឲ្យដឹងថាមូលហេតុដែល Galaxy S25 Edge នឹងចេញលក់ដំបូងនៅចិន និងកូរ៉េខាងត្បូង គឺដើម្បីសាកល្បងទីផ្សារក៏ដូចជាចងបានមតិពីអ្នកប្រើប្រាស់ទូទៅ ណាមួយដោយសារតែទូរស័ព្ទនេះមានការរចនាពិសេស ប៉ុន្តែខ្វះមុខងារមួយចំនួនមិនដូចអ្វីដែលអ្នកប្រើប្រាស់រំពឹងទុក (គ្មានកាមេរ៉ា telephoto ប្រើថ្ម Li-ion ធម្មតា) តួរខ្លួនស្រោបដោយទីតានីញ៉ូម និងមានតែកម្រាស់ស្តើងប៉ុណ្ណោះ។ តែ Samsung រំពឹងថានឹងលក់បានច្រើននៅក្នុងប្រទេសចិនដូច្នេះពួកគេជ្រើសរើសចេញផ្សាយដំបូងនៅទីនោះជាមួយកូរ៉េខាងត្បូងដោយមានយុទ្ធសាស្ត្រដូចពេលចេញ Galaxy Z Fold SE ហើយទោះជាស្មាតហ្វូនបត់បានមិនដែលចេញលក់ជាសាកលក៏ដោយ តែ S25 Edge នេះត្រូវបានគេរំពឹងថានឹងចេញលក់ជាសាកល ដោយមានតម្លៃនៅអ៊ឺរ៉ុបសម្រាប់ម៉ូដែល256GB ...
អនុប្រធានផលិតផលរបស់ក្រុមហ៊ុន Vivo លោក Huang Tao បានបង្ហាញព័ត៌មានលម្អិតអំពី Vivo X200 Ultra តាមរយៈការបង្ហោះនៅលើ Weibo បន្ទាប់ពី ទទួលបានការគាំទ្រយ៉ាងច្រើនទៅលើ Vivo X100 Pro កន្លងមកដែលលក់ដាច់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រស៊េរី X ហើយឥឡូវ Vivo កំពុងផ្តោតអារម្មណ៍ទៅលើផ្នែក Ultra វិញ។ គេក៏មើលឃើញថា X200 Ultra រចនាម៉ូឌុលកាមេរ៉ាមូលដ៏ធំដែលមានកញ្ចក់ Zeiss prime 3 រួមមាន lens APO telephoto 85mm lens ultra-wide 14mm និង classic ...
តាមព័ត៌មានពី Weibo របស់ Honor និងអ្នកវិភាគបច្ចេកវិទ្យា Digital Chat Station ឧបករណ៍នេះនឹងត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី ១៥ ខែមេសា ប្រទេសចិន។ Honor Power ត្រូវបានគេហៅថាជាស្មាតហ្វូនដៃសម្រាប់ ការប្រើប្រាស់ក្រៅផ្ទះ ដោយវាមានភាពរឹងមាំ និងការរចនាដែលស្រស់ស្អាត។ វានឹងមានថ្មដ៏ធំជាងគេបំផុតក្នុងឆ្នាំនេះគឺ 7,800mAh ដែលអាចធានាថាមពលប្រើប្រាស់បានយូរ។ ក្រុមហ៊ុន Honor បានធ្វើការសាកល្បងលក្ខណៈពិសេសនៃស៊េរី Power តាំងពីដើមខែនេះ ដោយអះអាងថាវាមានអាយុកាលថ្មយូរ ហើយថែមទាំងអាច សាកថ្មឧបករណ៍ផ្សេងៗ បានទៀត។ ការបញ្ជាក់ផ្លូវការនេះបង្ហាញថា Honor ពិតជាចាប់អារម្មណ៍លើទីផ្សារ ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់ថ្មបានយូរ។ ឧបករណ៍នេះនឹងគាំទ្រ ការសាកថ្មលឿន 80W ដែលធ្វើអោយវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងថ្មដ៏ធំនេះ នឹងការតភ្ជាប់ដ៏លឿន ការរចនាសម្ព័ន្ធស្រាល Honor Power អាចជាជម្រើសល្អសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ច្រើនហើយមិនចង់បញ្ចូលថ្មញឹកញាប់។ ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថាតើវានឹងចេញលក់នៅក្រៅប្រទេសចិនឬអត់នោះទេ។ ប្រភព : gizmochina ...
កត្តាពន្ធថ្មីនេះធ្វើឱ្យភាគហ៊ុនរបស់ពួកគេធ្លាក់ចុះ ៨.៥% ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Tesla, NVIDIA, Meta និង Amazon ក៏រងការខាតបង់ដែរ ដោយភាគហ៊ុនធ្លាក់ពី ៦% ទៅ ៧.២% ពន្ធថ្មីនេះដែលចូលជាធរមាននៅថ្ងៃទី ៥ ខែមេសា បានធ្វើឱ្យក្រុមហ៊ុនទាំងនេះត្រូវរៀបចំឡើងវិញដើម្បីសម្របខ្លួនទៅនឹងស្ថានភាពសេដ្ឋកិច្ចថ្មី។ ក្រុមហ៊ុន Apple កំពុងជំរុញឱ្យមានការលើកលែងពន្ធសម្រាប់តំបន់មួយចំនួនដូចជាឥណ្ឌា ដែលជាកន្លែងដែលពួកគេអាចផ្លាស់ប្តូរផលិតកម្ម iPhone ប្រសិនបើមានការលើកលែងពន្ធ ជម្រើសមួយទៀតគឺការដំឡើងតម្លៃ iPhone 17 Pro និង Pro Max នាពេលអនាគត ដើម្បីស្តាមកវិញចំពោះការខាតបង់ដោយសារពន្ធថ្មីនេះ។ នាយកប្រតិបត្តិ Tim Cook ត្រូវបានរំពឹងថានឹងចូលរួមការសន្ទនាជាមួយរដ្ឋាភិបាលអាមេរិកក្នុងថ្ងៃខាងមុខ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាពន្ធដែលកំពុងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple ទោះជាយ៉ាងណាក៏ដោយ គ្មានសក្ខីកម្មផ្លូវការណាមួយត្រូវបានចេញដោយក្រុមហ៊ុននៅឡើយទេ។ ...
របាយការណ៍ថ្មីបានអះអាងថា Samsung Galaxy S25 Edge នឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ខុសពីកាលបរិច្ឆេទដែលបានរាយការណ៍ពីមុនថានឹងចេញនៅថ្ងៃទី១៥ ខែមេសា។ តាមព័ត៌មានពីក្រុមហ៊ុន ET News របស់កូរ៉េខាងត្បូង ដែលបានអោយដឹងថាការចេញលក់នឹងចាប់ផ្តើមនៅចន្លោះខែឧសភា និងខែមិថុនា។ ទាក់ទងនឹងលក្ខណៈបច្ចេកទេស ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមានអេក្រង់ AMOLED ទំហំ 6,6 អ៊ីញ កម្រិត 2K ល្បឿនអេក្រង់ 120Hz និងឧបករណ៍ស្កេនស្នាមម្រាមដៃនៅក្នុងអេក្រង់។ វាមានកម្រាស់ត្រឹមតែ 5,84 មីលីម៉ែត្រ និងទម្ងន់ 162 ក្រាម ដោយប្រើស៊ុមដែកទីតានីញ៉ូមដែលមានការការពារ IP68 ប្រឆាំងធូលី និងទឹក។ ចំពោះកាមេរ៉ាគោលមានទំហំ 200MP ដែលមាន OIS ...
អាមេរិកកំពុងរៀបចំដាក់ពន្ធថ្មីលើទូរស័ព្ទដែលនាំចូលពីបរទេស ជាពិសេសទូរស័ព្ទរបស់ក្រុមហ៊ុន Apple និង Samsung ដែលអាចធ្វើឱ្យតម្លៃទូរស័ព្ទទាំងនេះកើនឡើងយ៉ាងខ្លាំង ពន្ធថ្មីនេះត្រូវបានប្រកាសដោយលោក Donald Trump ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនទាំងពីរយ៉ាងធ្ងន់ធ្ងរ ព្រោះអាមេរិកគឺជាទីផ្សារសំខាន់សម្រាប់ទូរស័ព្ទទាំងពីរនេះ។ អ្នកវិភាគយល់ថា Apple និង Samsung អាចនឹងត្រូវបង់ពន្ធកាន់តែខ្ពស់ដោយសារការពឹងផ្អែកខ្លាំងលើការផលិតនៅប្រទេសដទៃ ជាពិសេសចិន វៀតណាម និងឥណ្ឌា ដែលជាមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗ ប្រទេសចិននឹងត្រូវបង់ពន្ធខ្ពស់បំផុតគឺ ៣៤% ខណៈវៀតណាមត្រូវបង់ពន្ធដល់ទៅ ៤៦% ឯឥណ្ឌាត្រូវបង់ពន្ធប្រមាណ ២៦%។ ការកើនឡើងពន្ធនេះអាចធ្វើឱ្យតម្លៃទូរស័ព្ទកើនឡើង ដែលនាំឱ្យអ្នកប្រើប្រាស់នៅអាមេរិកត្រូវចំណាយប្រាក់ច្រើនជាងមុន ម្យ៉ាងវិញទៀត ក្រុមហ៊ុនទាំងពីរក៏អាចទទួលរងការថយចុះនៃប្រាក់ចំណេញផងដែរ ដើម្បីដោះស្រាយបញ្ហានេះ Apple និង Samsung បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយផ្លាស់ប្តូរកន្លែងផលិតទៅប្រទេសដទៃវិញ។ ប្រភព : gizmochina ...
សក្រុមហ៊ុន Honor បានចេញស្មាតហ្វូនម៉ូដែលកម្រិតមធ្យមថ្មីរបស់ពួកគេសម្រាប់ទីផ្សារពិភពលោក គឺ Honor 400 Lite ដែលបានលេចឡើងនៅលើគេហទំព័រអឺរ៉ុប បង្ហាញពីការរចនា បច្ចេកទេស និងមុខងារពេញលេញរបស់វា។ Honor 400 Lite ថ្មីនេះមានអេក្រង់ AMOLED 6.7 អ៊ីញ ដែលមានល្បឿនអេក្រង់ 120Hz កម្រិតភាពច្បាស់ 1.5K ពន្លឺអតិបរមាដល់ 3500 nits។ ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7025 Ultra SoC ស្មាតហ្វូននេះមាន RAM រហូតដល់ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ខណៈដែលថ្ម 5230mAh គាំទ្រការសាកលឿនតាមខ្សែ 35Wដំណើរការលើ Android 15 ជាមួយ MagicOS 9.0 ស្មាតហ្វូននេះមានកាមេរ៉ាគោល 108MP រួមជាមួយកាមេរ៉ា Ultra-Wide 5MP និង Depth Sensor ខណៈផ្នែកខាងមុខមានទំហំ16MP។ Honor 400 Lite រួមផ្សំនូវមុខងារ AI ដូចជា AI Erase, AI Camera button, AI Translate និងមុខងារផ្សេងៗទៀត ដោយមានការរចនាស្តើង 7.29mm និងទម្ងន់ត្រឹមតែ 171 ក្រាម ស្មាតហ្វូននេះនឹងមានជម្រើសពណ៌ 3 គឺ Mars Green, Velvet ...