Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Nubia Z70S Ultra Photographer Edition នឹងមកដល់នៅថ្ងៃទី២៨ ដែលផ្តោតលើការថតរូប ជាមួយកាមេរ៉ាទំហំ 35mm  - techlist

Nubia Z70S Ultra Photographer Edition នឹងមកដល់នៅថ្ងៃទី២៨ ដែលផ្តោតលើការថតរូប ជាមួយកាមេរ៉ាទំហំ 35mm 

ក្រុមហ៊ុន Nubia បានណែនាំ Nubia Z70 Ultra កាលពីខែវិច្ឆិកាកន្លងទៅ ដែលដំណើរការដោយ Snapdragon 8 Elite អេក្រង់ 1.5K និងថ្មដែលរចនាសម្រាប់ថាមពលប្រើប្រាស់យូរ ឥឡូវនេះម៉ាកនេះបានបញ្ជាក់ថានឹងចេញ Nubia Z70S Ultra Photographer Edition ដែលផ្តោតលើសមត្ថភាពថតរូប ដោយនឹងបង្ហាញជាសាធារណៈនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។

Nubia Z70S Ultra Photographer Edition មានការរចនាដ៏ស្រស់ស្អាត និងប្លែក ជាមួយនឹងការរចនាខាងក្រោយពីស្បែកដែលមើលទៅមានភាពប្រណីតទាក់ទាញ រួមនឹងកាមេរ៉ាដែលមានរង្វង់ពណ៌ក្រហមឆើតឆាយ និងស្លាក Neovision ដែលបញ្ជាក់ពីសមត្ថភាពថតរូបខ្ពស់។

ម៉ូដែលនេះបែងចែកកាមេរ៉ាជាពីរផ្នែក ផ្នែកខាងលើមានទំហំ 35mm ខណៈផ្នែកខាងក្រោមមានកាមេរ៉ា periscope និង ultra-wide ដែល Nubia អះអាងថាការរចនានេះមិនត្រឹមតែបង្កើនតុល្យភាពសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យងាយស្គាល់ផងដែរ ម៉ូដែលនេះនឹងមានពីរពណ៌សម្រាប់ការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ទឹកក្រូច។

កាមេរ៉ាចម្បងទំហំ 35mm របស់ Nubia Z70S Ultra Photographer Edition ត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយឧបករណ៍ដែលមានកាមេរ៉ាទំហំ 1 អ៊ីញនៅលើស្មាតហ្វូនថ្នាក់ខ្ពស់ផ្សេងៗ ដោយផ្តោតលើសមត្ថភាពចាប់ពន្លឺ និងផលិតរូបភាពគុណភាពខ្ពស់។

លក្ខណៈពិសេសមួយទៀតគឺអេក្រង់ AMOLED ពេញអេក្រង់ដែលមានកម្រិតភាពច្បាស់ 1.5K រួមជាមួយកាមេរ៉ាខាងមុខដែលរួមបញ្ចូលគ្នានៅក្រោមអេក្រង់ ចុងក្រោយ ម៉ូដែលនេះនឹងប្រើបន្ទះឈីប Snapdragon 8 Elite ដើម្បីធានាដំណើរការដ៏រលូនតែម្តង។
ប្រភព : ceotech