Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
VIVO X200 ULTRA ប្រកាសចេញលក់ជាផ្លូវការ ជាមូយតម្លៃចាប់ផ្តើមត្រឹមតែ 890 ដុល្លារ! - techlist

VIVO X200 ULTRA ប្រកាសចេញលក់ជាផ្លូវការ ជាមូយតម្លៃចាប់ផ្តើមត្រឹមតែ 890 ដុល្លារ!

Vivo បានដាក់លក់ស្មាតហ្វូនកំពូល X200 Ultra នៅក្នុងប្រទេសចិន រួមជាមួយនឹងស៊េរី X200s ផងដែល​។ ទូរសព្ទ​នេះ​ឥឡូវ​អាច​បញ្ជា​ទិញ​បាន​ហើយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ។

Vivo X200 Ultra មកជាមួយ អេក្រង់កោងទំហំ 6.82អ៊ីញ LTPO AMOLED គុណភាពបង្ហាញ 2K ដែលគាំទ្រល្បឿនអេក្រង់ ( 1-120 Hz ) គាំទ្របច្ចេកវិទ្យា HDR10+ និង ការពារដោយ​កញ្ចក់ការពារ Armor​ ។

លើសពីនេះទៀត ទូរស័ព្ទនេះបំពាក់ដោយ​ បច្ចេកវិទ្យាស្នាមម្រាមដៃ Ultrasonic 3D លើអេក្រង់ ដែលមានសុវត្ថិភាព និងដំណើរការលឿន ។ឧបករណ៍នេះប្រើបន្ទះឈីប Snapdragon 8 Elite ជាបច្ចេកវិទ្យា 3nm របស់ក្រុមហ៊ុន Qualcomm ដោយភ្ជាប់ជាមួយ GPU Adreno 830 CPU 8-core ដែលមានល្បឿនទៅដល់ 4.32GHz ។ វាគាំទ្រ RAM 12GB ដល់ 16GB ប្រភេទ LPDDR5Xហើយផ្តល់ជម្រើសផ្ទុកទិន្នន័យចាប់ពី 256GB ដល់ 1TB ដោយប្រើបច្ចេកវិទ្យា UFS 4.1 ។ ស្មាតហ្វូននេះដំណើរការលើប្រព័ន្ធ OriginOS 5 ដែលផ្អែកលើ Android 15។

នៅផ្នែកខាងក្រោយមានប្រព័ន្ធកាមេរ៉ាចំនួន 3 រួមមាន កាមេរ៉ាគោល Sony LYT-818 35mm ទំហំ 50MP (f/1.8) កាមេរ៉ាមានមុំទូលាយ 14mm Sony LYT-818 ទំហំ 50MP (f/2.0) និង periscope telephoto 85mm 3.7x  ISOCELL HP9 ទំហំ 200MP (f/2.27)។ កាមេរ៉ាខាងមុខមានទំហំ 50MP ជាមួយនឹងកម្រិត Aperture f/2.45។

បន្ទះឈីប VS1 និង V3+ ដំណើរការមុនរូបថត  និងកែលម្អគុណភាពរូបថត និងវីដេអូ។
កាមេរ៉ា VIVO X200Ultra គាំទ្រវីដេអូ VIdeo 8K, 4K នៅ 60fps 10-bit Log, 4K នៅ 120fps

វាមានថាមពលថ្ម 6000mAh ដែលគាំទ្រការសាកថ្មតាមខ្សែ 90W ការសាកឥតខ្សែ 40W ការសាកថ្មបញ្ច្រាសឥតខ្សែ និង reverse wireless charging ។ វាក៏មានអាចក្រោះការពារកម្រិត IP68 + IP69 សម្រាប់ធន់នឹងធូលី និងទឹក ។

Vivo X200 Ultra មានតម្លៃចាប់ពី 890ដុល្លារ ដល់ 1,097ដុល្លារ ។ វាមានជម្រើសពណ៌ចំនួន 3 រួមមានពណ៌ប្រាក់ (Silver Tone), ពណ៌ក្រហម (Red Circle), និងពណ៌ខ្មៅ (Black)។
ប្រភព : gizmochina