Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo បានប្រកាសចេញជាផ្លូវការនៃ X200s ដែលបំពាក់មកជាមួយបន្ទះឈីប Dimensity 9400 Plus - techlist

Vivo បានប្រកាសចេញជាផ្លូវការនៃ X200s ដែលបំពាក់មកជាមួយបន្ទះឈីប Dimensity 9400 Plus

គួរឲ្យដឹងដែលថា Vivo ក៏ធ្លាប់បានប្រកាសចេញ Vivo X200 ហើយ ប៉ុន្តែកាលពីយប់ថ្ងៃទី ២១ ខែមេសានេះ Vivo ក៏បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីទៀតគឺ Vivo X200s ជំនាន់ថ្មីនៅក្នុងប្រទេសចិន។

មកដឹងអំពីលក្ខណៈពីសេសអ្វីខ្លះដែល Vivo X200s មាន
Vivo X200s ត្រូវបានបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 9400 Plus ដែលមានល្បឿនលឿនជាងធម្មតា និងធ្វើឲ្យដំណើរការ AI លឿនជាងមុន 20%  ទូរស័ព្ទនេះជាម៉ូដែលកំពូលរបស់ Vivo មួយ ដែលវាមានអេក្រង់ OLED ទំហំ 6.67 អ៊ីញ ដែលផលិតដោយ BOE ជាមួយនឹង 1.5K និងល្បឿនអេក្រង់ 120Hz ជាមួយនឹងការជះពន្លឺ 4500 nits។

Vivo X200s វាមានអង្គចងចាំ 16GB LPDDR5x និងអង្គផ្ទុកទិន្នន័យរហូតដល់ 1TB UFS 4.1 បូករួមជាមួយថាមពលថ្មរបស់វា 6200mAh ដែលគាំទ្រការសាកឥតខ្សែ 90W និងសាកឥតខ្សែ 40W។

ចំពោះផ្នែកកាមេរ៉ាវាបំពាក់មកកាមេរ៉ាខាងក្រោយទំហំ 50MP Sony IMX921 ជាមួយ OIS និងបច្ចេកវិទ្យាពណ៌ VCS 2.0 របស់ Vivo វាក៏មានកាមេរ៉ាទូលាយ( ultra wire)  50MP និងកាមេរ៉ា periscope telephoto 50MP ជាមួយនឹង 3x optical zoom ហើយចំពោះផ្នែកខាងមុខមានកាមេរ៉ា 32MP។

Vivo X200s ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយ OriginOS 5 វាមានស្នាមស្កេនម្រាមដៃ ultrasonic ដែលបង្កប់ក្រោមអេក្រង់ និងកម្រិតការពារ IP68/IP69 ប្រឆាំងទឹកនិងធូលី វាក៏មាន Wi-Fi 7 Bluetooth 5.4 NFC និង IR blaster ផងដែរ។

សម្រាប់តម្លៃរបស់ Vivo X200s អាចចាប់ពី 575 ដុល្លារ ដល់ 755 ដុល្លារ។ ដោយ Vivo X200s បច្ចុប្បន្នត្រូវបានកំណត់សម្រាប់ទីផ្សារប្រទេសចិន ហើយមិនទាន់មានពាក្យថាវានឹងចេញលក់ទូទាំងពិភពលោកឬយ៉ាងណានោះទេ។
ប្រភព : gizmochina