Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Honor នឹងចេញលក់ Honor X70i ជាមួយតម្លៃ 260 ដុល្លារ នៅក្នុងខែនេះ - techlist

Honor នឹងចេញលក់ Honor X70i ជាមួយតម្លៃ 260 ដុល្លារ នៅក្នុងខែនេះ

Honor នឹងដាក់លក់ទូរសព្ទមួយគ្រឿងទៀតនៅក្នុងប្រទេសចិនគឺ X70i ដែលជាស្មាតហ្វូនទី 4 ក្នុងខែនេះបន្ទាប់ពី Honor Power, Honor X60 GT និង Honor GT Pro ខណៈពេលដែលទូរសព្ទទាំងនេះគឺជាឧបករណ៍ដែលបំពាក់ដោយបន្ទះឈីប Snapdragon កម្រិតខ្ពស់ ខណៈ X70i ត្រូវបានបំពាក់ដោយបន្ទះឈីប Dimensity។

លក្ខណៈសម្បត្តិ និងលក្ខណៈពិសេសខ្លះៗរបស់ Honor X70i
Honor X70i មានទម្រង់ស្តើង និងទម្ងន់ប្រហែល 178.5g វាមានអេក្រង់ AMOLED ទំហំ 6.7 អ៊ីញជាមួយនឹងកម្រិតល្បឿនអេក្រង់ 120Hz កម្រិតភាពច្បាស់ FHD+ កម្រិតពណ៌ DCI-P3 wide color gamut កម្រិតពណ៌ 10-bit និងកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 3,500nits កាមេរ៉ាក្រោយមានទំហំ 108MP និងកាមេរ៉ាខាងមុខមានទំហំ 8MP សម្រាប់ការថត selfie និង video call។

Honor X70i ត្រូវបានបំពាក់ដោយបន្ទះឈីប Dimensity 7025 Ultra ភ្ជាប់ជាមួយ RAM 8GB និង 12GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 512GB វាមានថាមពលថ្មធំ 6,000mAh និងអាចសាកបានលឿន 35W តាមរយៈ USB Type-C។ X70i ដំណើរការលើ MagicOS 9.0 ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 វាមានស្កេនម្រាមដៃក្រោមអេក្រង់ មិនតែប៉ុណ្ណោះវាផ្តល់នូវកម្រិត IP65 ដើម្បីការពារធូលី និងទឹកផងដែរ។

តម្លៃ Honor X70i និងមានលក់
Honor X70i ត្រូវបានផ្តល់ជូនជាបីប្រភេទគឺ 8GB+256GB តម្លៃ 190 ដុល្លារ 12GB+256GB តម្លៃ 230 ដុល្លារ និង 12GB+512GB តម្លៃ 260 ដុល្លារ។
ប្រភព​: gizmochina