Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iQOO Z10 Turbo និង Z10 Turbo Pro នឹងចេញលក់នៅថ្ងៃទី២៨ ខែមេសានេះនៅប្រទេសចិន - techlist

iQOO Z10 Turbo និង Z10 Turbo Pro នឹងចេញលក់នៅថ្ងៃទី២៨ ខែមេសានេះនៅប្រទេសចិន

មុនពេលចេញលក់ iQOO បានបង្ហាញព័ត៌មានមួយចំនួនអំពីទូរស័ព្ទនេះ អំពីការរចនា បន្ទះឈីប សមត្ថភាពថ្ម និងល្បឿនសាកថ្ម។

ទូរស័ព្ទទាំងពីរម៉ូដែលនឹងមានអេក្រង់ OLED LTPS ទំហំ៦.៧៨អ៊ីញដែលមានភាពច្បាស់លាស់ 1.5K។ ចំពោះអេក្រង់របស់ Z10 Turbo ស៊េរីគឺជាអេក្រង់ TCL Huaxing C9+ flat OLED ដែលផ្តល់ល្បឿនអេក្រង់១៤៤Hz  អេក្រង់នេះអាចឈានដល់កម្រិតពន្លឺ ២០០០ nits។ ដើម្បីការពារភ្នែក អេក្រង់នេះមានមុខងារបន្ថយពន្លឺ DC សកល និងការបន្ថយប្រេកង់ខ្ពស់ PWM នៅកម្រិត៤៣២០Hz។

ផ្នែកថ្ម iQOO Z10 Turbo Pro មានថាមពលថ្ម7000mAh ដែលគាំទ្រការសាកលឿន120W អាចសាកពេញពី0ទៅ100% ក្នុងរយៈពេលតែ៣៣នាទី។ ចំណែក Z10 Turbo ធម្មតាមានថាមពលថ្ម7620mAh និងគាំទ្រការសាកលឿន90W។ ទាក់ទងនឹងប្រព័ន្ធដំណើរការ Z10 Turbo ប្រើប្រាស់បន្ទះឈីប Dimensity 8400 ខណៈ Z10 Turbo Pro ប្រើ Snapdragon 8s Gen 4។
ប្រភព: gizmochina