Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Oppo K12s អាចនឹងចេញលក់នៅថ្ងៃទី២២ ស្អែកនេះនៅក្នុងប្រទេសចិន - techlist

Oppo K12s អាចនឹងចេញលក់នៅថ្ងៃទី២២ ស្អែកនេះនៅក្នុងប្រទេសចិន

មានរបាយការណ៍ជាច្រើនបានរាយថា Oppo នឹងចេញស្មាតហ្វូនស៊េរី K ថ្មីនៅប្រទេសចិនក្នុងខែនេះ ដែលវាត្រូវបានគេស្គាល់ថាជា Oppo K12s ដែលនឹងចេញលក់នៅថ្ងៃទី២២ ខែមេសានៅប្រទេសចិន ហើយ Oppo បានបង្ហាញរួចហើយនូវការរចនាទូរស័ព្ទជាមួយនឹងជម្រើសពណ៌ និងព័ត៌មានលម្អិតផ្សេងៗទៀត។

Oppo K12s នឹងមានជម្រើសទំហំផ្ទុកបួនប្រភេទគឺ 8GB+128GB 8GB+256GB 12GB+256GB និង 12GB+512GB រួមជាមួយជម្រើសពណ៌ដូចជា Star White , Rose Purple និង Prism Black

Oppo K12s មានអេក្រង់ AMOLED ទំហំ 6.67 អ៊ីញ ដែលគាំទ្រកម្រិតភាពច្បាស់ FHD+ និងមានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃក្នុងអេក្រង់ វាមានកាមេរ៉ាខាងមុខ 16MP និងកាមេរ៉ាខាងក្រោយ 50MP  រួមជាមួយថាមពលថ្ម 7,000mAh ដែលគាំទ្រការសាកលឿន 80W។

ការចុះបញ្ជីលើ Geekbench របស់ K12s បានបង្ហាញថាវាមានបន្ទះឈីប Snapdragon 6 Gen 4 និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 ដែលមានស្រទាប់ ColorOS។
ប្រភព :  gizmochina