Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple វ៉ាដាច់ Samsung ក្នុងការលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងត្រីមាសទី១ឆ្នាំ ២០២៥ - techlist

Apple វ៉ាដាច់ Samsung ក្នុងការលក់ស្មាតហ្វូនបានច្រើនជាងគេក្នុងត្រីមាសទី១ឆ្នាំ ២០២៥

ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣% ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយក្រុមហ៊ុន Apple បាននាំមុខ Samsung ដោយបានកាន់កាប់ចំណែកទីផ្សារ ១៩% និង Samsung ទទួលបាន ១៨% ។

ក្រុមហ៊ុន Apple បានសម្រេចជោគជ័យយ៉ាងខ្លាំងដោយសារការចេញលក់ម៉ូដែល iPhone 16e និងការពង្រីកទីផ្សារនៅតំបន់មួយចំនួនដូចជា ជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ទោះបីជាការលក់នៅទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិកអឺរ៉ុបនិងចិនមិនសូវទទួលបានការប្រើច្រើនក៏ដោយក៏ដោយ។ ចំណែក Samsung បានចាប់ផ្តើមយឺតបន្តិចដោយសារការពន្យារពេលក្នុងការចេញលក់ស៊េរី Galaxy S25 ប៉ុន្តែក្រោយមកបានជំរុញការលក់ឡើងវិញដោយសារតែការប្រកាសឧបករណ៍ស៊េរី A ថ្មីៗ និងការកើនឡើងនៃចំណែកទីផ្សាររបស់ម៉ូដែល Ultra ក្នុងខែមីនាកន្លងទៅ។

ខណៈយីហោផ្សេងទៀតរបស់ចិនដូចជា Xiaomi, Vivo និង OPPO ក៏មានកំណើនល្អជាមួយនឹងការលក់រីកចម្រើនយ៉ាងខ្លាំងនៅប្រទេសចិន និងទីផ្សារផ្សេងទៀតដូចជាអាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិក បានជួយជំរុញដំណើរការទីផ្សារឲ្យទទួលបានជោគជ័យ។

តែទោះបីជាទីផ្សារស្មាតហ្វូនមានសក្តានុពលវិជ្ជមានពីការរីកចម្រើននៃបច្ចេកវិទ្យា AI និងការរចនាស្មាតហ្វូនបត់បានក៏ដោយ តែអ្នកវិភាគនៅតែមានទស្សនៈអវិជ្ជមានចំពោះទីផ្សារនេះនៅឆ្នាំ២០២៥ ដោយគិតថាការលក់សរុបនឹងធ្លាក់ចុះដោយសារកត្តាបរិស្ថានសេដ្ឋកិច្ចមិនអំណោយផល និងមានហានិភ័យពីអ្នកប្រើប្រាស់។

ប្រភព : ceotech