Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iPhone ស៊េរីក្រោយអាចនឹងមានតម្លៃថ្លៃ ៣០០០ ដុល្លារជាង  - techlist

iPhone ស៊េរីក្រោយអាចនឹងមានតម្លៃថ្លៃ ៣០០០ ដុល្លារជាង 

បន្ទាប់ពី ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានតម្លើងពន្ធនៅក្នុងប្រទេសចិនរហូតដល់ ១០៤% បងប្អូនសាកស្រមៃទៅមើលតើ ទូរស័ព្ទ IPHONE នឹងមានតម្លៃប៉ុន្មាន?

ការដាក់ពន្ធនាំចូលខ្ពស់ដល់ ១០៤% លើទំនិញដែលមកពីប្រទេសចិន ដែលមានសក្តានុពលនឹងបណ្តាលឱ្យតម្លៃ iPhone កើនឡើងយ៉ាងខ្លាំងតែម្តង ដោយសារតែក្រុមហ៊ុន Apple ពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើខ្សែសង្វាក់ផ្គត់ផ្គង់នៅប្រទេសចិន ដែលជាកន្លែងផលិតគ្រឿងបន្លាស់សំខាន់ៗ និងធ្វើដំណើរការដំឡើងចុងក្រោយភាគច្រើន តាមរយៈរោងចក្រធំៗដូចជារោងចក្រ Foxconn ជាដើម។

ហើយនៅពេលដែលមានពន្ធនាំចូលខ្ពស់បែបនេះ វានឹងបន្ថែមតម្លៃដើមយ៉ាងច្រើនដល់ការនាំចូលទំនិញ ដែលនាំឱ្យក្រុមហ៊ុនត្រូវដំឡើងតម្លៃលក់ទៅកាន់អតិថិជនដើម្បីគ្របដណ្តប់ការចំណាយបន្ថែមដើម្បីឲ្យសមស្រមនឹងថ្លៃពន្ធ។ ហើយជាលទ្ធផល អ្នកប្រើប្រាស់ចុងក្រោយនឹងត្រូវទទួលរងនូវការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទូរស័ព្ទ iPhone ដោយសារតម្លៃដើមដែលកើនឡើងដោយសារពន្ធនាំចូលខ្ពស់បែបនេះ។

ដែលវាអាចឈានដល់កម្រិតខ្ពស់ជាងទ្វេដងនៃតម្លៃដើម ឧទាហណ៍ថា IPHONE ធ្លាប់លក់ចេញតម្លៃ
1000 ដុល្លារជាង ប៉ុន្តែដោយសារអត្រាពន្ធដ៏ខ្ពស់នេះ វាអាចឡើងដល់ 2000 ដុល្លាជាងក្នុងមួយគ្រឿង ហើយនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ទាំងក្រុមហ៊ុនផលិត អ្នកលក់ និងអ្នកប្រើប្រាស់។
ប្រភព : gizmochina