Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
អេក្រង់ទំហំ 6.31 អ៊ីញ និងគែមស្តើងបំផុត នឹងមាននៅលើ Oppo Find X8S - techlist

អេក្រង់ទំហំ 6.31 អ៊ីញ និងគែមស្តើងបំផុត នឹងមាននៅលើ Oppo Find X8S

នៅក្នុងខែមេសា Oppo នឹងប្រកាសបង្ហាញ Find X8 Ultra រួមជាមួយនឹង Oppo Pad 4 Pro, Watch X2 Mini និង Enco Free 4 TWS earbuds ។ លើសពីនេះ ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងបង្ហាញម៉ូដែលពីរបន្ថែមទៀតនៅក្នុងស៊េរី Find X8។

យោងតាមរបាយការណ៍ថ្មីៗនេះ ម៉ូដែលដែលមានអេក្រង់ 6.6 អ៊ីញ អាចត្រូវបានគេហៅថា Oppo Find X8s+ ចំណែកឯម៉ូដែលដែលមានអេក្រង់ 6.31 អ៊ីញ ទំនងជានឹងត្រូវបានគេហៅថា Oppo Find X8s ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oppo បានបញ្ជាក់ថា Find X8s បំពាក់នូវបច្ចេកវិទ្យាអេក្រង់ទំនើបដែលបង្កើតឡើងដោយ Oppo ដោយប្រើប្រាស់បច្ចេកវិទ្យាបន្ទះឈីបនៅលើអេក្រង់ជំនាន់ក្រោយ ដែលវាមាន bezels ស្តើងបំផុត ។

យោងតាមរបាយការណ៍ Oppo Find X8s (ពីមុនដែលគេស្គាល់ថាជា Oppo Find X8 Mini) នឹងមានអេក្រង់ OLED ទំហំ 6.31 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 1.5K និង 120Hz ដែលស្កែនក្រយៅដៃលើអេក្រង់។ វានឹងត្រូវបានបំពាក់ដោយបន្ទះឈីប Dimensity 9400 Plus នាពេលខាងមុខ នឹងបំពាក់ដោយថាមពលថ្ម 5,700mAh គាំទ្រការសាកឥតខ្សែ 80W និង 50W។

Oppo Find X8s នឹងមានកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង OIS កាមេរ៉ាទំហំ 8MP ultra-wideនិងកាមេរ៉ាទំហំ 50MPSamsung JN5 periscope telephoto ។ វាក៏ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលមុខងារ push-type Magic Cube ថ្មី ដោយជំនួសការជូនដំណឹងរំញ័រ ឧបករណ៍នេះនឹងមានកម្រិត IP68/69 សម្រាប់ធន់នឹងទឹក និងធូលី។

ប្រភព : gizmochina