Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
លោកប្រធានាធិបតី  ដូណាល់ ត្រាំ ផ្តាំឲ្យក្រុមហ៊ុន TSMC គិតតើគួរសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក ឬក៏ត្រូវឲ្យយកពន្ធ ១០០%? - techlist

លោកប្រធានាធិបតី  ដូណាល់ ត្រាំ ផ្តាំឲ្យក្រុមហ៊ុន TSMC គិតតើគួរសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក ឬក៏ត្រូវឲ្យយកពន្ធ ១០០%?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនផលិតសៀគ្វីបន្ទះឈីប TSMC ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ដោយប្រកាសថានឹងដាក់ពន្ធពាណិជ្ជកម្មខ្ពស់រហូតដល់ ១០០% លើផលិតផលរបស់ក្រុមហ៊ុននេះប្រសិនបើពួកគេបដិសេធមិនពង្រីកការវិនិយោគសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិកដើម្បីធានាសន្តិសុខជាតិរបស់អាមេរិកក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ដែលជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រប្រឆាំងចិនរបស់អាមេរិក។

លោក Trump ក៏បានរិះគន់អំពីការគាំទ្ររបស់រដ្ឋាភិបាលទៅដល់ក្រុមហ៊ុនឈីបបរទេស ដែលកាលពីមុន រដ្ឋាភិបាលអាមេរិកផ្តល់ជំនួយហិរញ្ញវត្ថុដល់ TSMC ប៉ុន្តែលោក ត្រាំ និយាយថាលោកមិនចូលចិត្តផ្តល់ជំនួយទេ គឺចូលចិត្តប្រើពន្ធដើម្បីជំរុញឱ្យក្រុមហ៊ុនមកវិនិយោគនៅអាមេរិក។

ជាការឆ្លើយតប រដ្ឋាភិបាលតៃវ៉ាន់បានចាប់ផ្តើមដំណើរការពិភាក្សាយុទ្ធសាស្ត្រជាមួយអាមេរិកដើម្បីដោះស្រាយវិបត្តិនេះដោយផ្តល់ការលើកទឹកចិត្តផ្សេងៗដូចជាការអនុគ្រោះពន្ធពិសេស ការធានាឱកាសវិនិយោគបន្ថែម និងការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីកាត់បន្ថយភាពតានតឹងនៃស្ថានភាពដែលកំពុងកើតឡើងនេះ។

ស្ថានភាពនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនតៃវ៉ាន់មានការរញ្ជួយយ៉ាងខ្លាំងដែលធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់ត្រូវចំណាយមូលនិធិស្ថិរភាពយ៉ាងច្រើនរហូតដល់ ១៥ ពាន់លានដុល្លារដើម្បីស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ តែទោះបីជាភាគហ៊ុនរបស់ TSMC នៅមានស្ថេរភាពក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗដូចជា Foxconn បានជួបការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃភាគហ៊ុនដែលបង្ហាញពីឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនៃវិបត្តិនេះលើសេដ្ឋកិច្ចតៃវ៉ាន់ទាំងមូល។
ប្រភព : gizmochina