Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Galaxy​ S25 Edge នឹងមិនទាន់ចេញលក់ជាសាកលទេ មានតែពីរប្រទេសប៉ុណ្ណោះដែលទទួលបានការលក់ Galaxy S25 Edge មុនគេ - techlist

Galaxy​ S25 Edge នឹងមិនទាន់ចេញលក់ជាសាកលទេ មានតែពីរប្រទេសប៉ុណ្ណោះដែលទទួលបានការលក់ Galaxy S25 Edge មុនគេ

Galaxy S25 Edge ត្រូវបានគេរំពឹងថា នឹងចេញលក់នៅខែក្រោយថ្ងៃទី១៣ ខែឧសភា ប៉ុន្តែ Samsung នឹងលក់តែនៅពីរប្រទេសសិនប៉ុណ្ណោះគឺ ចិននិងកូរ៉េខាងត្បូង មិនទាន់ចេញលក់ជាសាកលនោះទេ។

គេបានឲ្យដឹងថាមូលហេតុដែល Galaxy S25 Edge នឹងចេញលក់ដំបូងនៅចិន និងកូរ៉េខាងត្បូង គឺដើម្បីសាកល្បងទីផ្សារក៏ដូចជាចងបានមតិពីអ្នកប្រើប្រាស់ទូទៅ ណាមួយដោយសារតែទូរស័ព្ទនេះមានការរចនាពិសេស ប៉ុន្តែខ្វះមុខងារមួយចំនួនមិនដូចអ្វីដែលអ្នកប្រើប្រាស់រំពឹងទុក (គ្មានកាមេរ៉ា telephoto ប្រើថ្ម Li-ion ធម្មតា) តួរខ្លួនស្រោបដោយទីតានីញ៉ូម និងមានតែកម្រាស់ស្តើងប៉ុណ្ណោះ។

តែ Samsung រំពឹងថានឹងលក់បានច្រើននៅក្នុងប្រទេសចិនដូច្នេះពួកគេជ្រើសរើសចេញផ្សាយដំបូងនៅទីនោះជាមួយកូរ៉េខាងត្បូងដោយមានយុទ្ធសាស្ត្រដូចពេលចេញ Galaxy Z Fold SE ហើយទោះជាស្មាតហ្វូនបត់បានមិនដែលចេញលក់ជាសាកលក៏ដោយ តែ S25 Edge នេះត្រូវបានគេរំពឹងថានឹងចេញលក់ជាសាកល ដោយមានតម្លៃនៅអ៊ឺរ៉ុបសម្រាប់ម៉ូដែល256GB ក្នុងតម្លៃ1500 ដុល្លារ និង 512GB ក្នុងតម្លៃ1639 ដុល្លារ។
ប្រភព : gizmochina