Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មកមើលជម្រើសពណ៌របស់ Vivo X200 Ultra និងមុខងារខ្លះៗមុននឹងចេញលក់នៅថ្ងៃទី 21 ខែមេសានេះនៅប្រទេសចិន - techlist

មកមើលជម្រើសពណ៌របស់ Vivo X200 Ultra និងមុខងារខ្លះៗមុននឹងចេញលក់នៅថ្ងៃទី 21 ខែមេសានេះនៅប្រទេសចិន

អនុប្រធានផលិតផលរបស់ក្រុមហ៊ុន Vivo លោក Huang Tao បានបង្ហាញព័ត៌មានលម្អិតអំពី Vivo X200 Ultra តាមរយៈការបង្ហោះនៅលើ Weibo បន្ទាប់ពី ទទួលបានការគាំទ្រយ៉ាងច្រើនទៅលើ Vivo X100 Pro កន្លងមកដែលលក់ដាច់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រស៊េរី X ហើយឥឡូវ Vivo កំពុងផ្តោតអារម្មណ៍ទៅលើផ្នែក Ultra វិញ។

គេក៏មើលឃើញថា X200 Ultra រចនាម៉ូឌុលកាមេរ៉ាមូលដ៏ធំដែលមានកញ្ចក់ Zeiss prime 3 រួមមាន lens APO telephoto 85mm lens ultra-wide 14mm និង​ classic 35mm humanistic lens ដោយ lens ទាំងអស់មានថ្នាំកូត Zeiss T និង OIS។

ជាមួយនឹងការថតវីដេអូ 4K នៅ 60fps និង 10-bit Log ថែមទាំងមាន cinematic 4K នៅ 120fps រួមជាមួយប៊ូតុងបញ្ជាកាមេរ៉ា និងប្រព័ន្ធ Zoom Flash ដែលអាចកែតាមបំណងសម្រាប់ការថតរូបបញ្ឈរដូច DSLR ។

ក្រៅពីលក្ខណៈកាមេរ៉ាដ៏អស្ចារ្យ X200 Ultra នឹងមានឈីប Snapdragon 8 Elite អេក្រង់ 2K Zeiss Master Color ដែលមានការការពារភ្នែករាងជារង្វង់ ប្រព័ន្ធស្កេនស្នាមម្រាមដៃ ultrasonic ដែលដំណើរការបានទោះម្រាមដៃសើម ថ្មដែលមានសមត្ថភាពខ្ពស់ និងការសាកឥតខ្សែ។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ X200 Ultra ក៏នឹងមកជាមួយពណ៌ដូចជា ពណ៌ក្រហម ប្រាក់ និងខ្មៅ ហើយគ្រោងនឹងចេញលក់នៅថ្ងៃទី 21 ខែមេសានេះនៅប្រទេសចិន ជាមួយឧបករណ៍ផ្សេងៗទៀត។

ប្រភព : gizmochina