តាមព័ត៌មានពី Weibo របស់ Honor និងអ្នកវិភាគបច្ចេកវិទ្យា Digital Chat Station ឧបករណ៍នេះនឹងត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃទី ១៥ ខែមេសា ប្រទេសចិន។ Honor Power ត្រូវបានគេហៅថាជាស្មាតហ្វូនដៃសម្រាប់ ការប្រើប្រាស់ក្រៅផ្ទះ ដោយវាមានភាពរឹងមាំ និងការរចនាដែលស្រស់ស្អាត។ វានឹងមានថ្មដ៏ធំជាងគេបំផុតក្នុងឆ្នាំនេះគឺ 7,800mAh ដែលអាចធានាថាមពលប្រើប្រាស់បានយូរ។
ក្រុមហ៊ុន Honor បានធ្វើការសាកល្បងលក្ខណៈពិសេសនៃស៊េរី Power តាំងពីដើមខែនេះ ដោយអះអាងថាវាមានអាយុកាលថ្មយូរ ហើយថែមទាំងអាច សាកថ្មឧបករណ៍ផ្សេងៗ បានទៀត។ ការបញ្ជាក់ផ្លូវការនេះបង្ហាញថា Honor ពិតជាចាប់អារម្មណ៍លើទីផ្សារ ដែលជាតម្រូវការសម្រាប់ការប្រើប្រាស់ថ្មបានយូរ។ ឧបករណ៍នេះនឹងគាំទ្រ ការសាកថ្មលឿន 80W ដែលធ្វើអោយវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ជាមួយនឹងថ្មដ៏ធំនេះ នឹងការតភ្ជាប់ដ៏លឿន ការរចនាសម្ព័ន្ធស្រាល Honor Power អាចជាជម្រើសល្អសម្រាប់អ្នកដែលត្រូវការប្រើប្រាស់ច្រើនហើយមិនចង់បញ្ចូលថ្មញឹកញាប់។ ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថាតើវានឹងចេញលក់នៅក្រៅប្រទេសចិនឬអត់នោះទេ។
ប្រភព : gizmochina
Leave a Reply
View Comments