Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Oppo បានប្រកាសជាផ្លូវការជាមួយកំពូលស្មាតហ្វូនរបស់ខ្លួនគឺ Oppo Find X8 ស៊េរី នៅក្នុងប្រទេសចិន - techlist

Oppo បានប្រកាសជាផ្លូវការជាមួយកំពូលស្មាតហ្វូនរបស់ខ្លួនគឺ Oppo Find X8 ស៊េរី នៅក្នុងប្រទេសចិន

Oppo បានដាក់ចេញមកជាមួយស្មាតហ្វូនចំនួនបីម៉ូដែលនៅក្នុងប្រទេសចិនដោយម៉ូដែលដ៏ពេញនិយមបំផុតគឺ Find X8 Ultra ដែលមានកាមេរ៉ា telephoto ពីរនិងប្រើប្រាស់ឈីប Snapdragon 8 Elite ក្រុមហ៊ុននេះក៏បានដាក់លក់ម៉ូដែលពីរទៀតគឺ Find X8s និង X8s+ ដែរ ដោយប្រើឈីប MediaTek Dimensity 9400+ ដែលជាទូរស័ព្ទដំបូងគេបង្អស់ដែលទទួលបានការប្រើបន្ទះឈីបមួយនេះ។

Find X8s មានអេក្រង់ AMOLED ទំហំ 6.3 អ៊ីញខណៈ X8s+ មានអេក្រង់ 6.59 អ៊ីញដោយទូរស័ព្ទទាំងពីរមានគុណភាពបង្ហាញ FHD+ និង 120Hz ដោយភាពខុសគ្នាគឺថ្មដោយ X8s+ មានថ្ម 6000mAh ខណៈ X8s មានថ្ម 5700mAh ទោះយ៉ាងណាក៏ដោយល្បឿនសាកថ្មនៅតែដូចគ្នាគឺ 80W មានខ្សែនិង 50W ឥតខ្សែ។

កាមេរ៉ារបស់ទូរស័ព្ទទាំងពីរមាន 50MP Sony LYT700 ដូចគ្នានិង 50MP Samsung JN5 ultrawide ប៉ុន្តែខុសគ្នាគឺកាមេរ៉ា telephoto ដែល X8s មានកាមេរ៉ា 85mm ស្មើនឹង 50MP ខណៈ X8s+ មានកាមេរ៉ា 73mm ស្មើនឹង 50MP។

ដោយទូរស័ព្ទ​ Find X8s និង X8s+ មានតម្លៃចាប់ពី 571 ដុល្លារ ដល់748 ដុល្លារ សម្រាប់ RAM 12GB និង 16GB អង្គផ្ទុក 256GB ដល់ 1TB​។
ហើយសម្រាប់ Find X8 Ultra មានតម្លៃចាប់ពី 881ដុល្លារ ដល់ 1090 ដុល្លារជាង ដែលមាន RAM 12GB និង 16GBអង្គផ្ទុក 256GB ដល់ 1TB​។
ប្រភព: gizmochina