Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
 ហេតុអ្វី Apple មិនផលិត iPhone នៅសហរដ្ឋអាមេរិក? - techlist

 ហេតុអ្វី Apple មិនផលិត iPhone នៅសហរដ្ឋអាមេរិក?

បងប្អូនមានធ្ងល់ទេ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បែរជាមិនផលិតផលិតផលរបស់ខ្លួននៅក្នុងស្រុកទៅវិញ? យើងដឹងហើយថា  Apple មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប៉ុន្តែពួកគេតែងតែពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ីដូចជា ចិន វៀតណាម និងឥណ្ឌា ជាដើម ដែលអាចផ្តល់អត្ថប្រយោជន៍មកក្រុមហ៊ុនច្រើនជាងក្នុងការផលិតទំនិញរាប់លានគ្រឿងបានយ៉ាងងាយស្រួល និងថោកជាង បើប្រៀបធៀបនឹងការផលិតនៅសហរដ្ឋអាមេរិក។

ចុះបើសួរថា Apple មានគម្រោងផលិត iPhone នៅសហរដ្ឋអាមេរិកឬទេ?
អ្នកវិភាគ Mark Gurman ពី Bloomberg ក៏បានបញ្ជាក់ថា Apple មិនមានផែនការផលិត iPhone នៅសហរដ្ឋអាមេរិកទេ ដោយសារកត្តាតម្លៃប្រតិបត្តិការខ្ពស់លើសលប់ រួមទាំងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ ទោះបីជាក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនក៏ដោយ។

Vadim Yuryev អ្នកវិភាគផ្នែកបច្ចេកវិទ្យាបានលើកឡើងអំពីកត្តាកម្មករអាមេរិកផងដែរ គឺមិនដូចជាកម្មករ នៅអាស៊ីនោះទេ បើផលិតនៅអាមេរិក នឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនខ្ពស់ ហើយប៉ះពាល់ដល់តម្លៃលក់ចុងក្រោយ។

ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Foxconn ដៃគូរផលិតកម្មរបស់ Apple អាចជួលកម្មករបានរាប់ម៉ឺននាក់យ៉ាងរហ័ស ហើយផ្តល់ប្រាក់រង្វាន់ចុះហត្ថលេខាត្រឹមតែ ១០៥០ ដុល្លារប៉ុណ្ណោះ រីឯនៅសហរដ្ឋអាមេរិក ចំនួនទឹកប្រាក់នេះពិតជាមិនគ្រប់គ្រាន់ដើម្បីទាក់ទាញកម្មករច្រើននោះទេ ដូច្នេះការផលិត iPhone នៅសហរដ្ឋអាមេរិកនៅតែជារឿងគ្មានលទ្ធភាពសម្រាប់អនាគតខាងមុខ។
ប្រភព : ceotech