Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Realme ប្រកាសចេញលក់ Realme GT 7 នៅថ្ងៃទី 23 ខែមសាជាមួយនឹងបន្ទះឈីប Dimensity 9400+ និងតម្លៃក្រោម410ដុល្លារ។ - techlist

Realme ប្រកាសចេញលក់ Realme GT 7 នៅថ្ងៃទី 23 ខែមសាជាមួយនឹងបន្ទះឈីប Dimensity 9400+ និងតម្លៃក្រោម410ដុល្លារ។

GT 7 ជាមួយនឹង Dimensity 9400+ និងតម្លៃក្រោម $410 នឹងចេញលក់នៅថ្ងៃទី 23 ខែមសា Realme បានបញ្ជាក់ជាផ្លូវការថាអំពីការចេញលក់ស្មាតហ្វូនបន្ទាប់របស់ខ្លួនគឺ Realme GT 7 នៅថ្ងៃទី 23 ខែមេសា នៅប្រទេសចិន។ នេះបើយោងតាមការបង្ហោះដោយ Weibo ដោយ Realme GT 7 បង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់ ក៏ជាតម្លៃដែលគួរសមផងដែរ។


នេះគឺជាលក្ខណៈពិសេស និងមុខងារសំខាន់ៗមួយចំនួនរបស់ Realme GT 7
Realme GT 7 ត្រូវបានបំពាក់មកជាមួយបន្ទះឈីប MediaTek’s Dimensity 9400+ ដែលបង្កើតឡើងនៅលើដំណើរការ 3nm ដ៏ទំនើបជាមួយនឹងការកំណត់រចនាសម្ព័ន្ធស៊ីភីយូដែលមានប្រសិទ្ធភាពខ្ពស់។ យោងតាមរបាយការណ៍ វាក៏ត្រូវបានគេរំពឹងថានឹងបំពាក់អេក្រង់ OLED 144Hz BOE ភ្ជាប់ជាមួយឧបករណ៍ស្កែនក្រយៅដៃក្នុងអេក្រង់ ultrasonic ហើយក៏មានអាវក្រោះការពារទឹកនិងធូលី IP68/IP69 ចំនុចសំខាន់មួយគឺ ថាមពលថ្ម 7,000mAh+ ដ៏ធំ នឹងគាំទ្រការសាកថ្មលឿនតាមខ្សែ100W ។

ដោយទូរស័ព្ទនេះមានតួស្តើងក្រោមកម្រាស់ 8.3mm និងមានទម្ងន់តិចជាង 205 ក្រាម ទោះបីជាមានការរចនារូបរាងស្រាលក៏ដោយ Realme កំពុងដាក់បញ្ចូលនូវការគ្រប់គ្រងកម្ដៅកម្រិតខ្ពស់ដោយប្រើ “Ice Skin” graphene cooling ដែលអះអាងថាផ្តល់នូវការសាយភាយកំដៅបានល្អជាងកញ្ចក់ធម្មតា 6 ដង។

តម្លៃ Realme GT 7
សម្រាប់តម្លៃ Realme នឹងដាក់លក់ ក្នុងតម្លៃក្រោម 410 ដុល្លារ ដែលធ្វើឱ្យវាក្លាយជាស្មាតហ្វូនដែលមានតម្លៃសមរម្យមួយផងដែរ។
ប្រភព : gizmochina