Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Oppo F29 ស៊េរី ប្រកាសអំពីកាលមកដល់របស់ខ្លួនក្នងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ - techlist

Oppo F29 ស៊េរី ប្រកាសអំពីកាលមកដល់របស់ខ្លួនក្នងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ

Oppo បាន​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​កាលបរិច្ឆេទ​ចេញ​លក់​ស៊េរី Oppo F29 នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា។ ហើយក៏មានម៉ូដែលស្មាតហ្វូនចិនជាច្រើននឹងមកដល់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ ដោយ F29 និង F29 Pro គ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ។

ស៊េរី F29 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលនូវម៉ូដែល F29 និង Pro ដែលនឹងប្រកាសនៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2025។ ក្រៅពីកាលបរិច្ឆេទដាក់លក់ Oppo ក៏បានបញ្ជាក់អំពីវត្តមានរបស់ Amazon ផងដែរ។ ដើម្បីរំលឹកឡើងវិញ ក្រុមហ៊ុនទើបតែបញ្ចេញ Oppo F27 និង F27 Pro+ កាលពីឆ្នាំមុននៅក្នុងប្រទេសឥណ្ឌា។

ប៉ុន្តែនៅឆ្នាំនេះ រំពឹងថានឹងទទួលបានម៉ូដែល F29 Pro  ផ្អែកលើអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ F29 Pro គឺជាកំណែអាប់ដេតរបស់ Oppo A5 Pro ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆ្នាំ 2024 កន្លងទៅ។

នៅក្នុងរបាយការណ៍បានបង្ហាញថា Oppo F29 Pro អាចនឹងបំពាក់អេក្រង់ AMOLED កោងទំហំ 6.7 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ FHD+ និង 120Hz។ ជាមួយនឹងមាន​កាមេរ៉ា​ក្រោយ​ទំហំ 50MP + 2MP ខណៈ​ខាង​មុខ​មាន​កាមេរ៉ា​ Selfie ទំហំ 16MP។ ដោយវាអាចបំពាក់ដោយបន្ទះឈីប Dimensity 7300 SoC ដែល Oppo F29 series ទំនងជាដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 OS ។ ព្រមទាំងបំពាក់មកជាមួយកញ្ចប់ថ្មធំ 6,000mAh គាំទ្រការសាកថ្មលឿនតាមខ្សែ 80W។

ប្រភព : gizmochina