Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Oppo បានបញ្ជាក់ថាខ្លួននឹងដាក់លក់ទូរសព្ទ Oppo A5 និង A5 Vitality Edition នៅថ្ងៃទី 18 ខែមីនា នៅក្នុងប្រទេសចិន - techlist

ក្រុមហ៊ុន Oppo បានបញ្ជាក់ថាខ្លួននឹងដាក់លក់ទូរសព្ទ Oppo A5 និង A5 Vitality Edition នៅថ្ងៃទី 18 ខែមីនា នៅក្នុងប្រទេសចិន

ការចេញលក់ជាផ្លូវការរបស់ Oppo A5 និង A5 Vitality Edition បានបង្ហាញថា ឧបករណ៍ទាំងនេះនឹងមកជាមួយនឹងកម្រិត IP66/68/69 ដែលបង្ហាញពីភាពធន់នឹងទឹក និងធូលី។z

Oppo A5

Oppo A5  នឹងផ្ជាប់មកជាមួយ Ram 8GB+ និង​ 12GB+ អង្គផ្ទុកទិន្នន័យ 128GB ដល់ 512GB។ វានឹងមានពណ៌ ខ្មៅ ខៀវ និងផ្កាឈូក។
Oppo A5 5G យោងទៅតាម TENAA នឹងមានអេក្រង់ទំហំ 6.7 អ៊ីង OLED FHD+ ថាមពលថ្ម 6,500mAh ជាមួយនឹងបច្ចេកវិទ្យា 45W fast charging ហើយទំនងជាត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 6 Gen 1 chipset។ ទូរស័ព្ទនេះនឹងមានការដំឡើងកាមេរ៉ាខាងក្រោយពីរ ដែលមានកាមេរ៉ាចម្បង 50MP និង 2MP secondary lens ខណៈដែលកាមេរ៉ាខាងមុខនឹងមាន 8MP វា​នឹង​មាន​ការ​រចនា​ស្ដើង​មាន​កម្រាស់ 7.65mm និង​ទម្ងន់ 185 ក្រាម។

Oppo A5 Vitality Edition

Oppo A5 Vitality Edition នឹងមាន Ram 8GB ដល់ 12GB និងអង្គផ្ទុក ពី 128GB ដល់ 512GB។ វាក៏នឹងមកជាមួយពណ៌ខ្មៅ បៃតង និងពណ៌ផ្កាឈូក។
Oppo A5 Vitality Edition ត្រូវបានគេរំពឹងថានឹងបំពាក់បន្ទះឈីប MediaTek Dimensity 6300 ។ វានឹងមានអេក្រង់ LCD HD+ ទំហំ 6.67 អ៊ីញ ថាមពលថ្ម 5,800mAh ជាមួយនឹងការសាកថ្មលឿន 45W ខណៈដែលកាមេរ៉ារបស់វាដូចគ្នាទៅនឹង A5 5G ដែរ។ ជាមួយនឹងកម្រាស់ 7.86mm និងទម្ងន់ 196 ក្រាម
ប្រភព : gizmochina