X200 Ultra ត្រូវបានរំពឹងទុកជាមួយអេក្រង់កោងនិង bezels ស្តើង រន្ធ punch-hole កណ្តាល សម្រាប់ កាមេរ៉ា selfie។ ដោយវាក៏នឹងរួមបញ្ចូល Action Button ដែលអាចធ្វើការចូលប្រើមុខងារកាមេរ៉ា និងវីដេអូរហ័ស ។ នៅលើអេក្រង់ខាងមុខ X200 Ultra អាចនឹងបំពាក់បន្ទះ OLED ទំហំ 6.8 អ៊ីញ 2K 8T ជាមួយនឹង 120Hz LTPO។
X200 Ultra ក៏ត្រូវបានគេនិយាយថាអាចនឹងបំពាក់បន្ទះឈីប Snapdragon 8 Elite របស់ Qualcomm វាក៏ត្រូវបានគេរាយការណ៍ថានឹងមាន RAM ដល់ទៅ 24GB នៃ LPDDR5X RAM និងទំហំផ្ទុកទិន្នន័យ UFS 4.0 ទំហំ 2TB ដ៏ធំ។
ទូរស័ព្ទនេះមានពាក្យចចាមអារ៉ាមថានឹងមានកាមេរ៉ា 50MP Sony LYT-818 primary sensor, 200MP telephoto lens ជាមួយនឹងប្រវែង focal 85mm និង 50MP macro telephoto lens ។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខត្រូវបានគេរំពឹងថានឹងមានទំហំ 50MP ផងដែរ ។
X200 Ultra ត្រូវបានគេរំពឹងថានឹងគាំទ្រការថតវីដេអូកម្រិត 4K ក្នុងល្បឿន 120fps នៅលើកាមេរ៉ាទាំងអស់របស់វា។ ដោយវាក៏មានពាក្យចចាមអារ៉ាមថានឹងបំពាក់នូវបន្ទះឈីបរូបភាព A1 ជំនាន់ក្រោយរបស់ Vivo ដោយផ្តល់នូវមុខងារថ្មីៗដូចជា Live Photo mode និង 5-axis stabilization សម្រាប់បទពិសោធន៍នៃការថតរូប និងវីដេអូកាន់តែប្រសើរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ការលេចធ្លាយថ្មីៗនេះក៏បង្ហាញថា Vivo ក៏អាច ចាប់ដៃគូជាមួយ Fujifilmដើម្បីបង្កើនដំណើរការរូបភាព ឲ្យបានកាន់តែល្អថែមទៀត។
លើសពីការថតរូប X200 Ultra ត្រូវបានគេរំពឹងថានឹងនាំមកនូវលក្ខណៈពិសេសកម្រិតខ្ពស់មួយចំនួន៖
· ធន់នឹងទឹក និងធូលី IP68 / IP69
· NFC និងឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ ultrasonic
· ការគាំទ្រទំនាក់ទំនងតាមផ្កាយរណប
· ប៊្លូធូស 5.4
ហើយចំពោះថាមពលថ្មរបស់ X200 Ultra អាចនឹងមានថាមពលថ្ម 6,000mAh ជាមួយនឹងការគាំទ្រសម្រាប់ការសាកថ្មតាមខ្សែ100W និងការសាកឥតខ្សែ 50W។
ប្រភព : gizmochina