Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
នេះគឺរូបរាង Renders ផ្លូវការរបស់ Samsung Galaxy S25 Edge លេចចេញមុនពេលដែលអាចចេញលក់នៅក្នុងខែមេសា ជាមួយតម្លៃក្បែរ 1500 ដុល្លារ - techlist

នេះគឺរូបរាង Renders ផ្លូវការរបស់ Samsung Galaxy S25 Edge លេចចេញមុនពេលដែលអាចចេញលក់នៅក្នុងខែមេសា ជាមួយតម្លៃក្បែរ 1500 ដុល្លារ

Samsung Galaxy S25 Edge ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅខែមេសា ខាងមុខនេះ បន្ទាប់ពីត្រូវបានគេលើកឡើងជាលើកដំបូងក្នុងព្រឹត្តិការណ៍ Galaxy S25 ខែមករា ហើយក៏បានលេចចេញនៅពិព័រណ៍ MWC 2025 ដែរ។ ទូរស័ព្ទនេះនឹងមានជម្រើសពណ៌សំខាន់ៗ ៣ គឺ Titanium Jet Black, Titanium Icy Blue និង Titanium Silver។

យោងតាមព័ត៌មានដែលបានចុះផ្សាយ Galaxy S25 Edge នឹងមានអេក្រង់ AMOLED ទំហំ 6.7 អ៊ីញ ដែលគាំទ្រកម្រិតភាពច្បាស់ FHD+ និង 120Hz ដោយប្រើប្រាស់ឈីប Snapdragon 8 Elite។ ឧបករណ៍នេះមានការរចនាស្តើងជាងមុនដែលមានកម្រាស់ត្រឹមតែ 5.8mm និងមានថ្ម 3,900mAh ដែលគាំទ្រការសាកឥតខ្សែ 25W។

សម្រាប់ប្រព័ន្ធកាមេរ៉ា Galaxy S25 Edge នឹងមានកាមេរ៉ា ខាងមុខទំហំ 12MP និងកាមេរ៉ាគោលខាងក្រោយទំហំ 200MP ជាមួយ OIS និង12MP ultra-wide  ដោយទូរស័ព្ទនេះដំណើរការលើប្រព័ន្ធ Android 15 ជាមួយ One UI 7។ ដោយតម្លៃរបស់ S25 Edge អាចចាប់ផ្តើមពី 1200 ដុល្លារ ដល់ 1400​ ដុល្លារ ដែលមានអង្គផ្ទុកទិន្នន័យ 256GB និង 512GB។
ប្រភព : gizmochina