Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
លេចធ្លាយលក្ខណៈរបស់ Oppo Pad 4 Pro ជាមួយអេក្រង់ទំហំ 13.2 អុីញមុនការចេញលក់ជាផ្លូវការ - techlist

លេចធ្លាយលក្ខណៈរបស់ Oppo Pad 4 Pro ជាមួយអេក្រង់ទំហំ 13.2 អុីញមុនការចេញលក់ជាផ្លូវការ

ក្រុមហ៊ុន Oppo កំពុងតែត្រៀមខ្លួនក្នុងការដាក់បង្ហាញផលិតផលថ្មីៗជាច្រើននៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួននៃប្រទេសចិននៅចុងខែនេះ។ ប៉ុន្តែ​នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ​រូបភាព​ Teaser ថ្មី​មួយ​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​នៃអេក្រង់​សំខាន់ៗ​មួយ​ចំនួន​របស់ Oppo Pad 4 Pro ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនទើបតែបានចែករំលែករូបភាព Teaser រូបភាពដែលបង្ហាញពីលក្ខណៈពិសេសផ្សេងៗនៃអេក្រង់ Oppo Pad 4 Pro នាពេលខាងមុខ។ ដោយមានអេក្រង់ទំហំ 13.2 អ៊ីញខ្ពស់ ផ្តល់នូវកម្រិតភាពច្បាស់ 3.4K និងកម្រិតពន្លឺ 900 nits ដោយអេក្រង់ត្រូវបានហ៊ុំព័ទ្ធដោយ bezels ស្តើង។

Oppo Pad 4 Pro នឹងមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យចំនួន 4 ដែលរួមមាន 8GB + 256GB, 12GB + 256GB, 12GB + 512GB និង 16GB + 512GB ។ Oppo Pad 4 Pro នឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 ចេញពីប្រអប់ ហើយបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ Qualcomm។

សម្រាប់ថាមពលវិញ​ វាអាចនឹងមានបន្ទះ LCD ភ្ជាប់ជាមួយថាមពលថ្ម 12,000mAh និងជំនួយការសាកថ្មលឿនតាមខ្សែ 80W។ គួរឲ្យដឹងផងដែរថា Oppo មិនមែនបង្ហាញតែ Oppo Pad 4 Pro នោះទេ ក្រុមហ៊ុនក៏នឹងបង្ហាញនូវ Find X8 Ultra , Find X8s , Find X8s+, និង Watch X2 Mini នៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2025 នេះ។

ប្រភព: ​ gizmochina