Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តើអ្នកនឹងរំពឹងអ្វីខ្លះពីបន្ទះឈីប Snapdragon 8s Gen 4 ដែលអាចចេញនាពេលខាងមុខ? - techlist

តើអ្នកនឹងរំពឹងអ្វីខ្លះពីបន្ទះឈីប Snapdragon 8s Gen 4 ដែលអាចចេញនាពេលខាងមុខ?

Qualcomm កំពុងត្រៀមរៀបចំដាក់ចេញ Snapdragon 8s Gen 4 បន្ទាប់ពីបានចេញ Snapdragon 8s Gen 3 កាលពីឆ្នាំមុន។

តាមដែលព័ត៌មានដែលបានចុះផ្សាយបន្ទះឈីប Snapdragon 8s Gen 4 ទំនងជានឹងប្រើស្នូល ARM ជំនួសឱ្យស្នូល Oryon ផ្ទាល់ខ្លួនរបស់ Qualcomm ដែលរក្សាតម្លៃទាបជាង។ វានឹងមានស្នូល Cortex-X4 មួយដែលដំណើរការនៅល្បឿន 3.21GHz រួមជាមួយស្នូល Cortex-A720 ចំនួនបីនៅ 3.01GHz ស្នូល A720 ពីរទៀតនៅ 2.80GHz និងស្នូល A720 ពីរផ្សេងទៀតដែលផ្តោតលើប្រសិទ្ធភាពនៅ 2.02GHz។

ផ្នែកដំណើរការនឹងនៅតែប្រើបច្ចេកវិទ្យា 4nm របស់ TSMC ជំនួសឱ្យការផ្លាស់ទៅ 3nm ដែលមានតម្លៃថ្លៃ។ Qualcomm ទំនងជាកែលម្អប្រសិទ្ធភាពដំណើរការដើម្បីកាត់បន្ថយកំដៅ និងបង្កើនប្រសិទ្ធភាពថាមពល។ សម្រាប់ GPU Snapdragon 8s Gen 4 ទំនងជានឹងប្រើ Adreno 825 ជំនួសឱ្យ Adreno 830 ដែលមានក្នុង Snapdragon 8 Elite។ វានឹងអាចដំណើរការហ្គេមបានល្អ ប៉ុន្តែមិនអាចផ្គូផ្គងនឹងដំណើរការលំដាប់កំពូលៗដែលប្រើSnapdragon 8 Elite បានទេ។

សម្រាប់សមត្ថភាព AI និងកាមេរ៉ា Snapdragon 8s Gen 4 ទំនងជានឹងមានការកែលម្អលើដំណើរការ AI លើឧបករណ៍ ជាពិសេសក្នុងការសម្គាល់រូបភាព ការបញ្ជាដោយសំឡេង និងការបកប្រែភាសាតាមពេលវេលាជាក់ស្តែង។

ផ្នែកកាមេរ៉ាក៏នឹងមានការកែលម្អដែរ ដូចជាការថតពន្លឺតិចប្រសើរជាងមុន ដំណើរការ HDR ប្រសើរឡើង និងការគាំទ្រការថតវីដេអូ 8K Snapdragon 8s Gen 4 សមនឹងអ្នកប្រើប្រាស់ដែលចង់បានដំណើរការដូចស្មាតហ្វូនខ្ពស់ប៉ុន្តែមិនចាំបាច់ចំណាយថ្លៃខ្ពស់។ វាស័ក្កសមនឹងទូរស័ព្ទដែលមានតម្លៃ 500-700 ដុល្លារ ដែលផលិតដោយម៉ាកដូចជា Xiaomi OnePlus និង iQOO ជាដើម។

ប្រភព ​​: gizmochina