Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ថេប្លេតលេងហ្គេមថ្មី Legion Tab 2025 ដែលនឹងចេះពេលខាងមុខអាចនឹងបំពាក់ជាមួយបន្ទះឈីប Snapdragon 8 Elite - techlist

ថេប្លេតលេងហ្គេមថ្មី Legion Tab 2025 ដែលនឹងចេះពេលខាងមុខអាចនឹងបំពាក់ជាមួយបន្ទះឈីប Snapdragon 8 Elite

ក្រុមហ៊ុន Lenovo ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍថេប្លេតលេងហ្គេមជំនាន់ថ្មី Legion Tab 2025 ដែលជាកំណែអាប់ដេតនៃ Legion Y700 2024 យោងតាមព័ត៌មានដែលលេចធ្លាយ ម៉ូដែលថ្មីនេះរំពឹងនឹងប្រើឈីប Snapdragon 8 Elite ជំនួស Snapdragon 8 Gen 3 ពីជំនាន់មុន។

ថេប្លេតនេះនឹងរក្សាទំហំអេក្រង់ 8.8 អ៊ីញដដែល ជាមួយល្បឿនអេក្រង់ 144Hz ឬ 165Hz ហើយមានសមត្ថភាពថ្មធំជាង 6,550mAh រួមជាមួយការរចនាស្តើងជាងមុន ឧបករណ៍បំពងសំឡេងពីរ និងម៉ូទ័ររំញ័រ X-axis ពីរ។


ជំនាន់បច្ចុប្បន្ន Legion Y700 2024 មានអេក្រង់ LCD 8.8 អ៊ីញដោយគុណភាពបង្ហាញ 2560×1600 MP ល្បឿនអេក្រង់165Hz និងពន្លឺ 500 nits ដោយមានការធានាពី TÜV Rheinland សម្រាប់ការពារភ្នែក។ ហើយជំនាន់ថ្មីគេរំពឹងថានឹងរក្សាលក្ខណៈពិសេសដូចជាការគាំទ្រពណ៌ DCI-P3 និងភាពត្រឹមត្រូវ DeltaE<1 ដូចជំនាន់មុនដែរ។

Legion Y700 2024 ដំណើរការដោយ Snapdragon 8 Gen 3 មាន RAM LPDDR5X អង្គផ្ទុក UFS 4.0 និងប្រព័ន្ធត្រជាក់ QianKun របស់ Lenovo។ ថេប្លេតដែលមានទម្ងន់ 350 ក្រាមនេះ នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ ZUI 16.1 និងថ្ម 6,550mAh ដែលអាចមើលវីដេអូបាន 14.6 ម៉ោង ឬលេងហ្គេមបានរហូតដល់​ 8.9 ម៉ោង។

ក្រៅពីនេះ Lenovo ក៏បានចេញ Legion Go S ក្នុងតម្លៃ 549.99 ដុល្លារ ដើម្បីប្រកួតប្រជែងជាមួយ Steam Deck OLED របស់ Valve ផងដែរ។
ប្រភព : gizmochina