Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Honor 400 Lite បានចេញជាផ្លូវការលើពិភពលោក ជាមួយអេក្រង់ AMOLED 120Hz និងកាមេរ៉ា 108MP  - techlist

Honor 400 Lite បានចេញជាផ្លូវការលើពិភពលោក ជាមួយអេក្រង់ AMOLED 120Hz និងកាមេរ៉ា 108MP 

សក្រុមហ៊ុន Honor បានចេញស្មាតហ្វូនម៉ូដែលកម្រិតមធ្យមថ្មីរបស់ពួកគេសម្រាប់ទីផ្សារពិភពលោក គឺ Honor 400 Lite ដែលបានលេចឡើងនៅលើគេហទំព័រអឺរ៉ុប បង្ហាញពីការរចនា បច្ចេកទេស និងមុខងារពេញលេញរបស់វា។

Honor 400 Lite ថ្មីនេះមានអេក្រង់ AMOLED 6.7 អ៊ីញ ដែលមានល្បឿនអេក្រង់ 120Hz កម្រិតភាពច្បាស់ 1.5K  ពន្លឺអតិបរមាដល់ 3500 nits។
ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7025 Ultra SoC ស្មាតហ្វូននេះមាន RAM រហូតដល់ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ខណៈដែលថ្ម 5230mAh គាំទ្រការសាកលឿនតាមខ្សែ 35Wដំណើរការលើ Android 15 ជាមួយ MagicOS 9.0

ស្មាតហ្វូននេះមានកាមេរ៉ាគោល 108MP រួមជាមួយកាមេរ៉ា Ultra-Wide 5MP និង Depth Sensor ខណៈផ្នែកខាងមុខមានទំហំ16MP។
Honor 400 Lite រួមផ្សំនូវមុខងារ AI ដូចជា AI Erase, AI Camera button, AI Translate និងមុខងារផ្សេងៗទៀត ដោយមានការរចនាស្តើង 7.29mm និងទម្ងន់ត្រឹមតែ 171 ក្រាម

ស្មាតហ្វូននេះនឹងមានជម្រើសពណ៌ 3 គឺ Mars Green, Velvet Black និង Velvet Grey។ ព្រមទាំងមានស្តង់ដារ IP65 សម្រាប់ការធន់ទ្រាំទឹកនិងធូលី ម៉ាស៊ីនស្កេនស្នាមមេដៃក្រោមអេក្រង់ និងវិញ្ញាបប័ត្រសុវត្ថិភាព SGS 5 ផ្កាយ។
ប្រភព : gizmochina