Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ទូរស័ព្ទ Apple និង Samsung អាច​នឹង​ឡើង​ថ្លៃ​ជាង​មុន​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ជុំវិញ​ពន្ធ​ថ្មីរបស់ Trump - techlist

ទូរស័ព្ទ Apple និង Samsung អាច​នឹង​ឡើង​ថ្លៃ​ជាង​មុន​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ជុំវិញ​ពន្ធ​ថ្មីរបស់ Trump

អាមេរិកកំពុងរៀបចំដាក់ពន្ធថ្មីលើទូរស័ព្ទដែលនាំចូលពីបរទេស ជាពិសេសទូរស័ព្ទរបស់ក្រុមហ៊ុន Apple និង Samsung ដែលអាចធ្វើឱ្យតម្លៃទូរស័ព្ទទាំងនេះកើនឡើងយ៉ាងខ្លាំង ពន្ធថ្មីនេះត្រូវបានប្រកាសដោយលោក Donald Trump ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនទាំងពីរយ៉ាងធ្ងន់ធ្ងរ ព្រោះអាមេរិកគឺជាទីផ្សារសំខាន់សម្រាប់ទូរស័ព្ទទាំងពីរនេះ។

អ្នកវិភាគយល់ថា Apple និង Samsung អាចនឹងត្រូវបង់ពន្ធកាន់តែខ្ពស់ដោយសារការពឹងផ្អែកខ្លាំងលើការផលិតនៅប្រទេសដទៃ ជាពិសេសចិន វៀតណាម និងឥណ្ឌា ដែលជាមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗ ប្រទេសចិននឹងត្រូវបង់ពន្ធខ្ពស់បំផុតគឺ ៣៤% ខណៈវៀតណាមត្រូវបង់ពន្ធដល់ទៅ ៤៦% ឯឥណ្ឌាត្រូវបង់ពន្ធប្រមាណ ២៦%។

ការកើនឡើងពន្ធនេះអាចធ្វើឱ្យតម្លៃទូរស័ព្ទកើនឡើង ដែលនាំឱ្យអ្នកប្រើប្រាស់នៅអាមេរិកត្រូវចំណាយប្រាក់ច្រើនជាងមុន ម្យ៉ាងវិញទៀត ក្រុមហ៊ុនទាំងពីរក៏អាចទទួលរងការថយចុះនៃប្រាក់ចំណេញផងដែរ ដើម្បីដោះស្រាយបញ្ហានេះ Apple និង Samsung បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយផ្លាស់ប្តូរកន្លែងផលិតទៅប្រទេសដទៃវិញ។
ប្រភព : gizmochina