Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Samsung Galaxy Tab S10 និង S10 FE+ លេចធ្លាយព័ត៌មានលម្អិតខ្លះៗនិងតម្លៃមុនពេលចេញលក់ - techlist

Samsung Galaxy Tab S10 និង S10 FE+ លេចធ្លាយព័ត៌មានលម្អិតខ្លះៗនិងតម្លៃមុនពេលចេញលក់

ក្រុមហ៊ុន Samsung កំពុងត្រៀមចេញផ្សាយថេប្លេតថ្មីពីរគឺ Galaxy Tab S10 និង S10 FE+ ដែលបានលេចធ្លាយព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិ និងតម្លៃ។ តាមអ្នកណែនាំ Arsene Lupine នៅលើ X ថេប្លេតទាំងពីរនេះនឹងមានលក្ខណៈពិសេសដែលដំណើរការដោយ AI រួមជាមួយការរចនាដ៏ទំនើប។

Galaxy Tab S10 FE មានអេក្រង់ LCD 10.9 អ៊ីញដែលគាំទ្រ 90Hz ខណៈ S10 FE+ មានអេក្រង់ធំជាង 13.1 អ៊ីញ។ ថេប្លេតទាំងពីរត្រូវបានរចនាជាមួយស៊ុមអាលុយមីញ៉ូមរឹងមាំ និងបំពាក់អាវក្រោះការពារទឹកនិងធូលី IP68 ។ ឧបករណ៍នេះប្រើប្រាស់បន្ទះឈីប Exynos 1580 ដែលផលិតដោយ Samsung ខ្លួនឯង ដោយផ្តល់សមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារប្រចាំថ្ងៃ និងការប្រើប្រាស់ទូទៅបានយ៉ាងរលូន។

ហើយចំពោះផ្នែកកាមេរ៉ាគឺមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខ 12MP ដែលអាចថតមុំទូលាយ 120 ដឺក្រេ។ ដោយថ្មរបស់ Tab S10 FE មាន 8,000mAh ខណៈ S10 FE+ មានថ្មធំជាងដល់ 10,090mAh ដែលគាំទ្រការសាកលឿន 45W។

Samsung ក៏បានបន្ថែមលក្ខណៈពិសេស AI ជាច្រើន ដូចជាមុខងារស្វែងរករបស់ Google និងការគាំទ្រ S Pen ពីប្រអប់។ ចំពោះតម្លៃវិញ Galaxy Tab S10 FE ចាប់ផ្តើមពី 623 ដុល្លារ សម្រាប់ម៉ូដែល 8GB/128GB ខណៈ S10 FE+ ចាប់ផ្តើមពី 800 ដុល្លារ ឡើង។
ប្រភព : gizmochina