Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
POCO បានប្រកាសចេញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនគឺ F7 Ultra និង F7 Pro ជាមួយនឹងការផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាមួយលក្ខណៈពិសេស និងតម្លៃក្បែរ 1000 ដុល្លារ  - techlist

POCO បានប្រកាសចេញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនគឺ F7 Ultra និង F7 Pro ជាមួយនឹងការផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាមួយលក្ខណៈពិសេស និងតម្លៃក្បែរ 1000 ដុល្លារ 

ទូរស័ព្ទទាំងពីរមានអេក្រង់ AMOLED 6.67 អ៊ីញ 2K 120Hz ដែលមានពន្លឺខ្លាំងដល់ 3200 nits រួមទាំងមុខងារស្កេនម្រាមដៃក្រោមអេក្រង់ នឹងកម្រិតការពារធូលីនិងទឹក IP68។ ហើយមកមើលពីការរចនារបស់ F7 Ultra គឺមានអេក្រង់កោង ៤ ជ្រុង ខណៈ F7 Pro មានអេក្រង់រាបស្មើ។ ទូរស័ព្ទទាំងពីរដំណើរការលើ Xiaomi HyperOS 2 ដែលផ្អែកលើ Android 15។

POCO F7 Ultra ដំណើរការដោយ ប្រព័ន្ធ Snapdragon 8 Elite ជាមួយ VisionBoost D7 សម្រាប់លេងហ្គេមដ៏ល្អ ដែលគាំទ្រ 120fps Smart Frame Rate និង Game HDR។ វាមានថាមពលថ្ម 5300mAh ដែលគាំទ្រការសាកលឿន 120W និងសាកឥតខ្សែ 50W។

ចំពោះការថតរូបវិញ វាមានកាមេរ៉ាគោល ទំហំ 50MP 32MP ultra-wide និង 50MP telephoto ជាមួយនឹងកែវពង្រីក 2.5x optical zoom និង 5x zoom integrated  រួមទាំងអាចថតរូប macro 10cmផងដែរ។

ហើយសម្រាប់ F7 Pro ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ជាមួយ WildBoost Optimization 4.0 សម្រាប់ដំណើរការលូន។ វាភ្ជាប់មកជាមួយថាមពលថ្ម 6000mAh ដែលអាចសាកលឿន 90W ប៉ុន្តែគ្មានសាកឥតខ្សែនោះទេ។ ផ្នែកកាមេរ៉ារបស់វាមាន 50MP កាមេរ៉ាគោល និង 8MP ultra-wide ដោយពឹងផ្អែកលើ ប្រព័ន្ធថតរូប AI (POCO AISP) ដូចជា UltraZoom Beta និង UltraSnap។


ហើយតម្លៃរបស់ F7 Pro ចាប់ផ្តើបពី 539 ដុល្លារ  ដល់ 593 ដុល្លារ សម្រាប់ RAM 12GB អង្គផ្ទុកទិន្នន័យ 256GB ខណៈដែល F7 Ultra ចាប់ពី 755 ដុល្លារ សម្រាប់ RAM 12 GB និងអង្គផ្ទុកទិន្នន័យ 256GBដល់ 863 សម្រាប់ RAM 16GB និងអង្គផ្ទុកទិន្នន័យ 512GB។
ប្រភព : ceotech