Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Redmi A5 បានចេញលក់ជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខណៈសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍ជាស្មាតហ្វូនកម្រិតថវិកា - techlist

Redmi A5 បានចេញលក់ជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខណៈសម្បត្តិដ៏គួរឱ្យចាប់អារម្មណ៍ជាស្មាតហ្វូនកម្រិតថវិកា

ស្មាតហ្វូន A5 នេះមានអេក្រង់ IPS LCD ទំហំ 6.88 អ៊ីញ និង 120Hz ផ្តល់ពន្លឺដល់ 450 nits ។ ជាមួយ RAM 4GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលអាចពង្រីកបានតាមរយៈកាត microSD។

សម្រាប់អ្នកដែលចូលចិត្តថតរូប Redmi A5 មានកាមេរ៉ាមុខ 8MP និងកាមេរ៉ាក្រោយ 32MP ជាមួយ LED flash សម្រាប់ថតរូបក្នុងស្ថានភាពពន្លឺខ្សោយ។ ស្មាតហ្វូននេះដំណើរការលើAndroid 15 (Go Edition) ដែលបង្កើនប្រសិទ្ធភាពសម្រាប់ទូរស័ព្ទកម្រិតថវិ។ វាមានថាមពលថ្ម 5,200mAh គាំទ្រការសាកលឿន 15W តាមរយៈ USB Type-C ធានាថាអ្នកអាចប្រើប្រាស់បានយូរដោយមិនចាំបាច់ព្រួយបារម្ភពីថ្មអស់។

Redmi A5 មានលក់ក្នុងតម្លៃប្រហែល 72 ដុល្លារ ជាមួយជម្រើសពណ៌ Midnight Black, Sandy Gold និង Lake Green។ ស្មាតហ្វូននេះអាចទិញបានតាមរយៈបណ្តាញចែកចាយផ្លូវការរបស់ Xiaomi នៅទូទាំងឥណ្ឌូនេស៊ី ហើយគេរំពឹងថាវានឹងត្រូវបានគេដាក់ឈ្មោះថ្មីជា Poco C71 នៅក្នុងទីផ្សារផ្សេងៗទៀត។ នេះជាជម្រើសល្អសម្រាប់អ្នកដែលកំពុងស្វែងរកស្មាតហ្វូនដែលមានអេក្រង់ធំ ថាមពលថ្មយូរ និងប្រសិទ្ធភាពល្អក្នុងថវិកាមានកំណត់។
ប្រភព : gizmochina