Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo បានប្រកាសចេញលក់ជាមួយនឹង vivo Y300 Pro+ ដែលមានតម្លៃ 248 ដុល្លារ ក្នុងទីផ្សាប្រទេសចិននៅថ្ងៃទី 31 ខែមីនា - techlist

Vivo បានប្រកាសចេញលក់ជាមួយនឹង vivo Y300 Pro+ ដែលមានតម្លៃ 248 ដុល្លារ ក្នុងទីផ្សាប្រទេសចិននៅថ្ងៃទី 31 ខែមីនា

ក្រុមហ៊ុន vivo  បានបញ្ជាក់ពីការចេញលក់ស្មាតហ្វូន Y300 Pro+ នៅក្នុងប្រទេសចិននៅថ្ងៃទី 31 ខែមីនា ជាមួយនឹងថាមពលថ្ម 7300mAh ដ៏អស្ចារ្យ។

vivo Y300 Pro+ នឹងមកជាមួយអេក្រង់ទំហំ 6.77 អ៊ីញ កម្រិត Full HD AMOLED ជាមួយ HDR10+ និង 120Hz refresh rate ហើយនឹងបំពាក់បន្ទះឈីប Snapdragon 7s Gen 3 4nm និង 2.5GHz GPU Adreno 720។


មាន RAM 8GB និង 12GB LPDDR4X ជាមួយអង្គផ្ទុកទិន្នន័យ 128GB និង 256GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid 15 ជាមួយ OriginOS 15 នឹងមានស៊ីមពីរផងដែរ។

ក៏ឃើញមានកាមេរ៉ាមេទំហំ 50MP  ជាមួយនឹង Sony IMX-882 និង 2MP depth sensor ហើយកាមេរ៉ាខាងមុខទំហំ 32MP ទូរស័ព្ទនេះក៏ភ្ជាប់មកជាមួយ មុខងារ ចាប់សញ្ញាស្នាមម្រាមដៃលើអេក្រង់ និងថាមពលថ្ម 7300mAh ដែលគាំទ្រការសាកថ្មលឿន 90W។

vivo Y300 Pro+ ក៏មានជម្រើសពណ៌ដូចជាពណ៌ ខ្មៅ, ប្រាក់, និង ផ្កាឈូក ដោយទូរស័ព្ទនេះមានតម្លៃចាប់ពី 248 ដុល្លារឡើងសម្រាប់ RAM 8GB អង្គផ្ទុក128GB ។
ប្រភព : fonearena