Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple អាចនឹងធ្វើការផ្លាស់ប្តូរឈ្មោះពី iPhone 17 Pro Max ទៅជា iPhone 17 Ultra - techlist

Apple អាចនឹងធ្វើការផ្លាស់ប្តូរឈ្មោះពី iPhone 17 Pro Max ទៅជា iPhone 17 Ultra

នេះជាលើកដំបូងដែល Apple ប្រើឈ្មោះ “Ultra” សម្រាប់ iPhone ដែលអាចបញ្ជាក់ពីការអភិវឌ្ឍន៍ថ្មី ឬលក្ខណៈពិសេសថ្មីៗ។ ពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរឈ្មោះនេះដែរ ប្រសិនបើការផ្លាស់ប្តូរនេះពិតប្រាកដគឺមានន័យថា Apple កំពុងរៀបចំឱ្យមានការផ្លាស់ប្តូរសំខាន់ក្នុងត្រកូល iPhone ក្នុងអំឡុងឆ្នាំខាងមុខឆាប់ៗនេះ ក្រុមហ៊ុន Apple ក៏ធ្លាប់បានប្រើឈ្មោះ “Ultra” សម្រាប់Apple Watch Ultra និង M Ultra រួចហើយ។

Apple កំពុងប្រើឈ្មោះ “Ultra” ដើម្បីបញ្ជាក់ពីការបង្កើតផលិតផលថ្មីៗដែលមានលក្ខណៈលំដាប់កំពូល និងខុសពីស៊េរីធម្មតា។ ឧទាហរណ៍ ការហៅ iPhone 17 Pro Max ថា iPhone 17 Ultra ជាផលិតផលដែលមានលក្ខណៈពិសេស និងមានការកែលម្អជាងម៉ូដែល Pro មុនៗ។ តាមរយៈ ឈ្មោះ Ultra នេះ Apple កំពុងធ្វើឲ្យមានស្តង់ដារថ្មីសម្រាប់ផលិតផលដែលមានមុខងារ ឬបច្ចេកវិទ្យាថ្មីៗ និងកាន់តែល្អប្រសើរ។

ប្រសិនបើ iPhone 17 Ultra គឺកើតឡើងពិតមែន វាអាចមកជាមួយការធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់មួយចំនួន Apple ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​កែលម្អ កាត់បន្ថយកម្តៅនៅលើ iPhone និង​ការ​បង្កើន​សមត្ថភាព​ថ្ម ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​ឧបករណ៍​នេះមានកម្រាស់​ក្រាស់​បន្តិច។

ក៏មានពាក្យថា iPhone 17 Ultra អាចនឹងប្រើស៊ុមអាលុយមីញ៉ូម ឬទីតានីញ៉ូម ដើម្បីធ្វើឱ្យទូរស័ព្ទ ស្រាលជាងមុន ខណៈដែលនៅតែរក្សាភាពរឹងមាំដដែល។ វាអាចមានអេក្រង់ 6.6 អ៊ីញ LTPO OLED និងប្រើបន្ទះឈីប A19 Bionic ដែលផលិតនៅលើដំណើរការ 2nm ដែលនឹងផ្តល់ប្រសិទ្ធភាព និងសមត្ថភាពកាន់តែខ្លាំង។
តែយ៉ាងណាពត៌មាននេះមានន័យថា iPhone 17 Ultra នៅពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការពី Apple ទេ ប៉ុន្តែវាមានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ជាច្រើន។
ប្រភព : gizmochina