Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo V50 Lite (4G) បង្ហាញខ្លួនជាមួយនឹងអេក្រង់ AMOLED 120Hz, ថាមពលថ្ម 6,500mAh, កាមេរ៉ាភ្លោះ 50MP - techlist

Vivo V50 Lite (4G) បង្ហាញខ្លួនជាមួយនឹងអេក្រង់ AMOLED 120Hz, ថាមពលថ្ម 6,500mAh, កាមេរ៉ាភ្លោះ 50MP

Vivo V50 Lite (4G) នឹង ស្នងតំណែងរបស់ V40 Lite (4G) កាលពីឆ្នាំមុន។ លក្ខណៈពិសេសសំខាន់ៗមួយចំនួនដូចជាប្រើបន្ទះ AMOLED 120Hz, ការដំឡើងកាមេរ៉ាភ្លោះ 50MP ថាមពលថ្ម 6,500mAh។

Vivo V50 Lite (4G)  មានអេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ដែលផ្តល់នូវកម្រិតភាពច្បាស់ FHD+ និង 120Hz កម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 1,800 nits។
Vivo V50 Lite (4G)  ប្រើបន្ទះឈីប Snapdragon 685 ទូរស័ព្ទនេះភ្ជាប់មកជាមួយ RAM 8GB, និង RAM និម្មិត 8GB, អង្គផ្ទុកទិន្នន័យ 256GB និងថាមពលថ្ម 6,500mAh ជាមួយនឹងការសាកថ្ម 90W។ វាភ្ជាប់មកជាមួយលក្ខណៈពិសេសផ្សេងទៀត ដូចជាឧបករណ៍បំពងសំឡេងពីរ និងឧបករណ៍ស្កេនម្រាមដៃនៅក្នុងអេក្រង់។

កាមេរ៉ាភ្លោះបញ្ឈរនៅខាងក្រោយមានកាមេរ៉ាចម្បង 50MP Sony IMX882, 8MP ultra-wide lens និង Aura Light ring LED flash ។ ឧបករណ៍នេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹងស្រទាប់ Funtouch OS 15 នៅផ្នែកខាងលើ។

ថ្វីត្បិតតែមានថាមពលថ្មធំក៏ដោយ វាក៏មានរូបរាងស្តើង 7.79mm និងទម្ងន់ 196 ក្រាម ព្រមទាំងបំពាក់មកជាមួយអាវក្រោះការពារទឹកនិងធូលី IP65 លើសពីនេះ វាមានចំណាត់ថ្នាក់យោធា MIL-STD-810H សម្រាប់ធន់នឹងការធ្លាក់ជាដើម។ ជាមួយតម្លៃអាចរកបានប្រហែល 520 ដុល្លារ  សម្រាប់ប្រភេទ RAM 8GB អង្គផ្ទុក 256GB តែមួយ។
ប្រភព : gizmochina