ក្រុមហ៊ុន Apple កំពុងតែពិចារណាលុបចោលរន្ធ USB-C ទាំងស្រុងនៅលើ iPhone 17 Air ដើម្បីធ្វើឲ្យទូរស័ព្ទកាន់តែស្តើង នឹងនាំមកនៅបច្ចេកវិទ្យាសាកថ្មឥតខ្សែ

បើតាមលោក Mark Gurman បានលើកឡើងថា Apple បានពិចារណាដាក់លក់ iPhone 17 Air ដោយគ្មានរន្ធ USB-C ដែលធ្វើឱ្យវាក្លាយជាទូរស័ព្ទគ្មានរន្ធបញ្ចូលថ្មដំបូងបំផុត។

ហើយប្រសិនបើក្រុមហ៊ុនដំណើរការទូរស័ព្ទដោយគ្មានរន្ធ USB-C នោះ វាមានន័យថា iPhone 17 Air នឹងផ្អែកលើការសាកថ្មឥតខ្សែទាំងស្រុង និងការផ្ទេរទិន្នន័យតាមរយៈ MagSafe ឬបច្ចេកវិទ្យាផ្សេងៗដែលមិនចាំបាច់ប្រើខ្សែ។

គោលដៅរបស់ Apple គឺធ្វើឱ្យ iPhone 17 Air មានរចនាសម្ព័ន្ធស្ដើងជាងមុន ដោយមិនចាំបាច់មានច្រកបញ្ជាក់ណាមួយ។ អ្នកវិភាគក៏បានបញ្ជាក់ថា iPhone 17 Air អាចជាឧបករណ៍ពិសោធន៍សម្រាប់ការផ្លាស់ប្តូរធំៗរបស់ Apple នៅពេលអនាគត។

វាត្រូវបានគេរំពឹងថានឹងក្លាយជាទូរស័ព្ទ ស្ដើង ដែលមានកម្រាស់ 5.5mm ប៉ុណ្ណោះ។  តែទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីក្រុមហ៊ុន Apple នៅឡើយថាតើគម្រោងនេះនឹងអនុវត្តលើ iPhone 17 Air ឬនៅលើម៉ូឌែលមួយណានោះទេនាពេលអនាគត។

ប្រភព : gizmochina