Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការលេចធ្លាយរបស់ Honor 400 Lite បង្ហាញពីប៊ូតុង Action កាមេរ៉ាដូច ស៊េរី​ iPhone ដែរ - techlist

ការលេចធ្លាយរបស់ Honor 400 Lite បង្ហាញពីប៊ូតុង Action កាមេរ៉ាដូច ស៊េរី​ iPhone ដែរ

ស្មាតហ្វូន Honor ដែលនឹងមកដល់នាពេលខាងមុខ គឺ Honor 400 Lite បានបង្ហាញនៅលើអ៊ីនធឺណិតនាពេលថ្មីៗនេះ ។ ដោយគេឃើញថា Honor 400 Lite មកជាមួយជម្រើសពណ៌ចំនួន 3 ផងដែរ។

នៅផ្នែកខាងក្រោយនៃ Honor 400 Lite វាមានការកាមេរ៉ាភ្លោះ និងអំពូល LED។ ហើយនឹងគែមខាងស្តាំនៃទូរស័ព្ទមានឧបករណ៍រំកិលកម្រិតសំឡេង ប៊ូតុងថាមពល នឹងពិសេសនោះគឺប៊ូតុងកាមេរ៉ាដូច iPhone ដែរ។ យោងតាមការចុះផ្សាយនេះ ស្មាតហ្វូន Honor 400 Lite នឹងមានអេក្រង់ OLED ទំហំ 6.7 អ៊ីញ គាំទ្រការភ្ជាប់ 5G ជាមួយនឹងRAM 8GB និងអង្គផ្ទុក 256GB ។

ថ្មីៗនេះ Honor 400 Lite ត្រូវបានគេប្រទះឃើញនៅក្នុង Google Play Console ដោយបង្ហាញពី បន្ទះឈីប MediaTek Dimensity 7025 និង Android 15 ។

ដោយចំពោះមុខងារកាមេរ៉ាក៏ដូចជាសមត្ថភាពថ្មរបស់វាមិនទាន់មានការចុះបញ្ជាក់ណាមួយនោះទេ តែទូរស័ព្ទត្រូវបានគេដឹងតម្លៃប្រហែល 380 ដុល្លារ ជាមួយនឹងជម្រើស បីពណ៌ទៀតផង។

ប្រភព : gizmochina