Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
នេះគឺជាការមកដល់នៃ  Google Pixel 9a ថ្មីជាមួយថាមពលថ្ម 5100mAh និង កាមេរ៉ា 48MP  - techlist

នេះគឺជាការមកដល់នៃ  Google Pixel 9a ថ្មីជាមួយថាមពលថ្ម 5100mAh និង កាមេរ៉ា 48MP 

Google បានប្រកាសចេញលក់នៅ Pixel 9a ដែលមានកាមេរ៉ាប្រសើរឡើង, សមត្ថភាព AI និងកម្រិតថាមពលថ្មខ្លាំង។ ហើយស្មាតហ្វូនថ្មីនេះមានលក្ខណៈបច្ចេកទេសខ្លាំង ហើយអាចប្រើប្រាស់បានយ៉ាងប្រសើរជាងមុន។

អេក្រង់បង្ហាញGoogle Pixel 9a នេះមានអេក្រង់ OLED ទំហំ 6.3 អ៊ីញ FHD+ និង 120Hz កម្រិតពន្លឺខ្ពស់បំផុត 2700 nits វាប្រើ Corning Gorilla Glass 3 និងគាំទ្រ HDR។ ឧបករណ៍នេះដំណើរការលើបន្ទះឈីប Tensor G4 របស់ Google មាន RAM 8GB LPDDR5X និងអង្គផ្ទុក 256GB UFS 3.1។ ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 និងមានការធានាអាប់ដេតរយៈពេលប្រាំពីរឆ្នាំផងដែរ។

កាមេរ៉ា
សម្រាប់ប្រព័ន្ធកាមេរ៉ាខាងគោលមានទំហំ 48MP (Samsung GN8, OIS) និង 13MP ultrawide (Sony IMX712)។ កាមេរ៉ាខាងមុខមានទំហំ 13MP Sony IMX712 ដោយទាំងមុខនិងក្រោយ វាគាំទ្រការថតវីដេអូ 4K ព្រមទាំងមានមុខងារ AI ថ្មី សម្រាប់ថតរូបទៀតផង​ ហើយក៏បំពាក់នៅ Macro Focus សម្រាប់ការថតជិត ដែលជាមុខងារដំបូងសម្រាប់ស៊េរី A។


ថាមពលថ្ម
Pixel 9a ថាមានថាមពលថ្ម 5100mAh គាំទ្រការសាកថ្មតាមខ្សែ 23W ដោយអាចសាកថ្មបាន 50% ក្នុងរយៈពេល 30 នាទី និងការសាកឥតខ្សែ 7.5W ។ រួមទាំងភ្ជាប់មកជាមួយ 5G, Wi-Fi 6E, Bluetooth 6, NFC និង USB-C 3.2។

ភាពធន់
Pixel 9a មាន​កម្រាស់ 8.9mm ទម្ងន់ 185.9g និង​មាន​ផ្ទៃ​ខាង​ក្រោយ​រលោង ស៊ុម​អាលុយមីញ៉ូម​រលោង និង​គែម​រាបស្មើ វាមានកម្រិត IP68 សម្រាប់ធន់នឹងធូលី និងទឹក ។


តម្លៃ
ចំពោះតម្លៃរបស់ Pixel 9aដែលដាក់លក់ជាសកលមានតម្លៃចាប់ពី 499 ដុល្លារឡើងទៅ ដោយទូរស័ព្ទអាចចេញលក់ជាផ្លូវការក្នុងខែមេសាខាងមុខនេះ។
ប្រភព : gizmochina