Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្មាតហ្វូន Samsung ជាង ២០០ លានគ្រឿង នឹងដាក់កម្មវិធី Ai ជំនាន់ថ្មី នៅត្រឹមដំណាច់ឆ្នាំនេះ - techlist

ស្មាតហ្វូន Samsung ជាង ២០០ លានគ្រឿង នឹងដាក់កម្មវិធី Ai ជំនាន់ថ្មី នៅត្រឹមដំណាច់ឆ្នាំនេះ

ក្រុមហ៊ុន Samsung គ្រោងនឹងដាក់បញ្ចូល AI ជំនាន់ថ្មី (GenAI) ទៅក្នុងស្មាតហ្វូនជាង ២០០ លានគ្រឿងរបស់ខ្លួននៅដំណាច់ឆ្នាំនេះ ស្របពេលជាមួយនឹងការចេញលក់ទូរសព្ទ Galaxy Z Fold6/Flip6 ។ លោក Tim Roh ប្រធានអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Samsung បាននិយាយថា AI ជំនាន់ថ្មីនេះ (GenAI) នឹងផ្តល់ជូននូវផលិតភាព និងមុខងារច្នៃប្រឌិតផ្សេងៗ ដែលជួយបង្កើនបទពិសោធន៍អ្នកប្រើប្រាស់។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងប្រើប្រាស់យុទ្ធសាស្ត្រកូនកាត់ដោយរួមបញ្ចូលគ្នានូវ cloud computing ជាមួយនឹងការដំណើរការនៅលើឧបករណ៍ផ្ទាល់(ទូរស័ព្ទ) ដើម្បីធ្វើឱ្យបច្ចេកវិទ្យាទំនើបមួយនេះអាចទទួលបានការប្រើប្រាស់បានកាន់តែច្រើន។ វិធីសាស្រ្តមួយនេះទាមទារឲមានបច្ចេកវិទ្យាដ៏ទំនើប និងការចំណាយប្រាក់កប់ពពកដើម្បីដោះស្រាយបញ្ហារបស់ AI ដែលជាវិស័យមួយដែលពួកគេធ្លាប់ប្រឡូកជាច្រើនដងរួចហើយ។

គួរឲដឹងផងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ R&D របស់ Samsung នៅក្នុងប្រទេសឥណ្ឌា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នេះ ដោយបង្ហាញពីសារៈសំខាន់របស់ពួកគេដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផ្ទាល់។