Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
កាន់តែធំ! រោងចក្រផលិតរថយន្តដឹកទំនិញអគ្គិសនី Tesla Semi បើកដំណើរការឆ្នាំក្រោយ - techlist

កាន់តែធំ! រោងចក្រផលិតរថយន្តដឹកទំនិញអគ្គិសនី Tesla Semi បើកដំណើរការឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញរូបភាពរបស់រោងចក្រ Semi Factory របស់ខ្លួនដែលគ្រោងបើកដំណើរការក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងការផលិតរថយន្តដឹងទំនិញអគ្គិសនី Tesla Semi ដែលមានទីតាំងនៅជាប់នឹងរោងចក្រ Gigafactory Texas ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។

ចំពោះរថយន្ត Tesla Semi នេះ ត្រូវបានដាក់បង្ហាញ Concept ដំបូងនៅក្នុងឆ្នាំ២០១៧ ហើយវាត្រូវបានរំពឹងថានឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០២០ ប៉ុន្តែការផលិតជាក់ស្តែងគឺនៅចុងឆ្នាំ២០២២ នោះទេ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Tesla បានផលិតរថយន្ត Tesla Semi នេះប្រមាណតែ ៧០ គ្រឿងប៉ុណ្ណោះ ដើម្បីធ្វើតេស្តសាកល្បងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ រួមជាមួយដៃគូសហការណ៏ដ៏ពិសេសគឺ PepsiCo ។

នៅក្នុងខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Tesla បាននិយាយថា គម្រោងផែនការសាងសង់រោងចក្រនេះនឹងបញ្ចប់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ហើយចាប់ផ្តើមផលិតរថយន្តដឹកទំនិញ Tesla Semi នៅចុងឆ្នាំនោះផងដែរ។ ពួកគេបានបន្ថែមទៀតថា ​ក្រុមហ៊ុនផ្ទាល់មាន​បំណង​ផលិតរថយន្ត Tesla Semis តែ ៥ មុឺនគ្រឿងប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។