ប្រសិនជាអ្នកទាំងអស់គ្នាជាចូលចិត្តឡាន ប្រាកដណាស់ អ្នកក៏នឹងចូលចិត្តប្រភេទឡានម៉ូដែល ( Die-cast ) ដូចគ្នាដែរ ។ ពិតណាស់ !! មនុស្សជាច្រើនចូលចិត្តវា ហើយអ្នកដែលជា Collector ភាគច្រើនជាបុរសៗ ។ មនុស្សជាច្រើន Collect ឡានម៉ូដែលទុក សម្រាប់ហេតុផលផ្សេងៗគ្នា ដែលជារឿយៗទាក់ទងជាមួយចំណង់ចំនូលចិត្តលើរថយន្ត , ប្រវត្តិរបស់រថយន្ត , ការតាំងបង្ហាញរថយន្តក្នុងបន្ទុប់ , ការបន្ធូរបន្ថយភាពតានតឹង និងការបន្ធូរអារម្មណ៍។ បន្ថែមពីនេះ ការទិញ Diecast ទុកប្រៀបដូចជាការវិនិយោគមួយ , ការទិញឡានម៉ូដែលដែលកម្រ ឬជាឡានដែលផលិតមានកំណត់ , វានឹងមានតម្លៃកាន់តែកើនឡើងប្រសិនវាទុកក្នុងរយះយូរ នេះជាមូលហេតុមួយដែល Collector ភាគច្រើនតែងតែចង់បាន diecast ...
១) លក្ខណៈពិសេសរបស់ទូរស័ព្ទដៃ Google Pixel 9 អេក្រង់ ៦,៣ អ៊ីញ AMOLED 120 Hz កម្រិតពន្លឺ 2700 nits កម្រិតបង្ហាញ 1080 x 2424 pixels បន្ទះឈីប Google Tensor G4 | Android 14 RAM 12GB ; Storage128GB | 256GB សុីម២ លេខគោល 50MP បូកលេនមុំទូលាយ 48MP 4K 60 fps video ...
Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បានប្រកាសថា ពួកគេនឹងប្រើប្រាស់មនុស្សយន្ត Figure 02 របស់ពួកគេដើម្បីតម្លើងរថយន្តបន្ទាប់ពីធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនសប្តាហ៍។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន BMW បានធ្វើការសាកល្បងមនុស្សយន្តទាំងនេះផ្ទាល់នៅក្នុងរោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងទីក្រុង Spartanburg រដ្ឋ South Carolina ប៉ុន្តែក្រុមហ៊ុន BMW មិនបានបញ្ជាក់ថាពេលណាដែលខ្លួននឹងប្រើមនុស្សយន្តនេះក្នុងការផលិតរថយន្តជាអចិន្ត្រៃយ៍នៅឡើយទេ។ បន្ថែមពីលើនេះទៅទៀត BMW និយាយថា បន្ទាប់ពីការសាកល្បង ពួកគេនឹងបន្តអភិវឌ្ឍមនុស្សយន្តនេះ ដើម្បីប្រើវានាពេលអនាគតក្នុងការផលិតរថយន្ត និងអាចសន្សំប្រាក់ថ្លៃដើមដែលចំណាយលើកម្លាំងពលកម្មរបស់មនុស្សផងដែរ។ គួរឲដឹងថា មនុស្សយន្តទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុន Californian robots firm Figure ដែលបំពាក់នូវបច្ចេវិទ្យាជាច្រើនដើម្បីឲវាអាចមានសមត្ថភាពតម្លើងរថយន្តបាន។ លើសពីនេះ ក្រុមហ៊ុន BMW ជាក្រុមហ៊ុនទី ២ បន្ទាប់ពី Tesla ...
បន្ទាប់ពីបើកទីស្នាក់ការធំរបស់ខ្លួន(មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama) ក្នុងខែមិនា ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុុនផលិតរថយន្តប្រណិតរបស់ខ្លួននឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនី ក្រោមយុទ្ធសាស្ត្រមួយដែលពួកគេឲឈ្មោះថា “ajimigaki” ។ ប្រសិនបើអ្នកសួរ Google Translate ថាពាក្យជប៉ុន ajimigaki (Taste Refinement) មានន័យថាមិញនោះវាមានន័យតែ ២ម៉ាត់ប៉ុណ្ណោះគឺ គុណភាព និងប្រណិតភាព។ ទោះបីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama មិនមែនជារោងចក្រផលិតក៏ដោយក៏មជ្ឈមណ្ឌលនេះនឹងបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអភិវឌ្ឍន៍រថយន្តរបស់ Lexus និងរថយន្តស្ព័រក្នុងត្រកូល GR ផងដែរ។ នៅក្នុងអំឡុងពេលបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama លោក Akio Toyoda ...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា ខ្លួននឹងមិនពន្យារពេលក្នុងការចេញលក់ទូរស័ព្ទដៃ iPhone 16 នោះទេ បើទោះបីជាមានការពន្យាពេលក្នុងការដាក់ឲប្រើប្រាស់នូវ Apple Intelligence ក៏ដោយ នេះបើយោងតាមលោក Mark Gurman របស់គេហទំព័រសារព៌ត័មាន Bloomberg ។ លោក Gurman បានបញ្ជាក់ថា កាលពីមុន Apple ធ្លាប់បានពន្យារពេលក្នុងការចេញលក់ទូរស័ព្ទដៃ iPhone ដូចជា iPhone 4S ដើម្បីរងចាំកំណែអាប់ឌែតដ៏ពេញលេញរបស់ Siri និង iCloud ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងមិនប្រើវិធីសាស្ត្រនេះម្តងទៀតទេ។ លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា ...
នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Honor បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ HONOR Magic6 Pro ជាមួយតម្លៃលក់ក្នុងទីផ្សារប្រទេសឥណ្ឌាចាប់ពី ១ ០៩៤ ដុល្លារ។ ស្មាតហ្វូននេះបំពាក់ដោយបន្ទះអេក្រង់ទំហំ ៦,៨ អ៊ីញ ប្រភេទ OLED 120Hz មានកម្រិតពន្លឺ 1,600nits ដំណើរការដោយបន្ទះឈីប Octa-Core Snapdragon 8 Gen 3 4nm | Adreno 750 GPU | Magic UI 8.0 | Android 14 ព្រមទាំងទទួលបាន RAM 12GB ...
កាលពីពេលថ្មីៗនេះ ប្រទេសថៃបានប្រកាសមហិច្ឆតាមួយដ៏ធំរបស់ខ្លួនថា ពួកគេចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលើកឡើងថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនីអាចនឹងមានការថយចុះនៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសថៃនោះទេ។ ក្រុមប្រឹក្សាវិនិយោគ BOI របស់ប្រទេសថៃ បាននិយាយបន្ថែមទៀតថា នៅក្នុងប្រទេសថៃពេលនេះមានគម្រោងចំនួន ២៤ ដែលនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះដើម្បីផលិតរថយន្តអគ្គិសនីគ្រប់ប្រភេទដូចជារថយន្តអគ្គិសនីសុទ្ធ រថយន្ត BEV និងរថយន្តកូនកាត់ជាដើម។ គោលនយោបាយថ្មីនេះត្រូវបានអនុម័តចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី ថាវស៊ីន បានចូលកាន់អំណាចកាលពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដើម្បីធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី។ គោលដៅថ្មីនេះបានធ្វើឲប្រទេសថៃសម្រចចិត្តកាត់បន្ថយពន្ធគយយ៉ាងច្រើនពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតរថយន្តអគ្គិសនីរួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយផងដែរ។ នៅពេលគោលដៅថ្មីនេះ ត្រូវបានអនុម័តរួចរាល់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនឹងមានចំនួនច្រើនជាងកន្លះលានគ្រឿងក្នុងមួយឆ្នាំ បើគិតជាប្រាក់គឺ ៥,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន Shengshu AI បានធ្វើការបើកដំណើរការជាផ្លូវការនូវមុខងារ AI ថ្មីមួយដែលគេឲឈ្មោះថា Vidu ជាមួយសមត្ថភាពបង្កើតវីដេអូក្នុងរយៈពេលខ្លី សម្រាប់ប្រើប្រាស់ទូទាំងពិភពលោក។ Vidu គឺជាមុខងារ AI មួយដែលគាំទ្រទាំងការវាយបញ្ចូលអក្សរចិន និងអង់គ្លេស។ គួរបញ្ជាក់ថា Vidu ត្រូវបានដាក់ឲប្រើប្រាស់ជាលើកដំបូងនៅក្នុងខែមេសា អាចបង្កើតឈុតវីដេអូខ្លីៗរយៈពេល ៤ វិនាទីក្នុងរយៈពេលត្រឹមតែ ៣០ វិនាទី ប៉ុណ្ណោះ។ បច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊៊ុន Shengshu ផ្អែកលើគ្រោងឆ្អឹង U-ViT ដែលដឹកនាំស្រាវជ្រាវដោយក្រុមលោក Zhu Jun ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Tsinghua រួមទាំងអតីតនិស្សិត Tsinghua ជាច្រើននាក់ផងដែរ។ លើសពីនេះទៅទៀត Vidu ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រកួតប្រជែងមួយខ្លាំងជាមួយ ...
[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញរូបភាពរបស់រោងចក្រ Semi Factory របស់ខ្លួនដែលគ្រោងបើកដំណើរការក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងការផលិតរថយន្តដឹងទំនិញអគ្គិសនី Tesla Semi ដែលមានទីតាំងនៅជាប់នឹងរោងចក្រ Gigafactory Texas ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។ ចំពោះរថយន្ត Tesla Semi នេះ ត្រូវបានដាក់បង្ហាញ Concept ដំបូងនៅក្នុងឆ្នាំ២០១៧ ហើយវាត្រូវបានរំពឹងថានឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០២០ ប៉ុន្តែការផលិតជាក់ស្តែងគឺនៅចុងឆ្នាំ២០២២ នោះទេ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Tesla បានផលិតរថយន្ត Tesla Semi នេះប្រមាណតែ ៧០ គ្រឿងប៉ុណ្ណោះ ដើម្បីធ្វើតេស្តសាកល្បងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ រួមជាមួយដៃគូសហការណ៏ដ៏ពិសេសគឺ PepsiCo ...