Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Toyota ថា Lexus នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ខ្លាំងក្លាបំផុតនាពេលអនាគតរបស់ជប៉ុន - techlist
FILE PHOTO: President of the BEV factory at Toyota Takero Kato and Toyota's Chief Branding Officer Simon Humphries unveil the Lexus LF-ZC during a press day of the Japan Mobility Show 2023 at Tokyo Big Sight in Tokyo, Japan October 25, 2023. REUTERS/Issei Kato/File Photo

Toyota ថា Lexus នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ខ្លាំងក្លាបំផុតនាពេលអនាគតរបស់ជប៉ុន

បន្ទាប់​ពី​បើក​ទីស្នាក់ការ​ធំ​​របស់​ខ្លួន(មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama) ក្នុងខែមិនា  ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុុនផលិតរថយន្តប្រណិតរបស់ខ្លួននឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនី ក្រោម​យុទ្ធសាស្ត្រមួយដែលពួកគេឲឈ្មោះថា  “ajimigaki” ។ ប្រសិនបើអ្នកសួរ Google Translate ថាពាក្យជប៉ុន ajimigaki (Taste Refinement) មានន័យថាមិញនោះវាមានន័យតែ​​​ ២ម៉ាត់ប៉ុណ្ណោះគឺ គុណភាព និងប្រណិតភាព។

ទោះបីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama មិនមែនជារោងចក្រផលិតក៏ដោយក៏មជ្ឈមណ្ឌលនេះនឹងបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអភិវឌ្ឍន៍រថយន្តរបស់ Lexus និងរថយន្តស្ព័រក្នុងត្រកូល GR ផងដែរ។ នៅក្នុងអំឡុងពេលបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវ Shimoyama នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការសិក្សាស្រាវជ្រាវ កែលម្អ តេស្ត បើកបរ សម្រាប់ផលិតរថយន្តដែលមានស្តង់ដារ ក្រោមទឹកដៃវិស្វករអាជីបចំនួន ៣ ០០០ នាក់។ គួរឲដឹងផងថា ក្រុមហ៊ុន Lexus គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota ដែលយឺតយ៉ាវបំផុតក្នុងការផ្លាស់ប្តូរថ្មីរហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus នឹងក្លាយជាក្រុមហ៊ុនដែលនឹងដើរតួរសំខាន់បំផុតនៅក្នុងការផលិតរថយន្ត អគ្គិសនីនាពេលអនាគត។

លើសពីនេះទៅទៀត Toyota គ្រោងនឹងប្រើប្រាស់គ្រោងឆ្អឹងជំនាន់ក្រោយបំផុតរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី ដែលត្រូវបានរំពឹងនឹងបង្ហាញខ្លួនក្នុងត្រកូល LF-ZC និង LF-ZL របស់ Lexus នៅឆ្នាំ២០២៦។ គួរបញ្ជាក់ផងថា Lexus គ្រោងនឹងផលិតរថយន្តអគ្គិសនីសម្រាប់ត្រកូលរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ ខណៈនៅឆ្នាំ២០៣៥ គ្រោងនឹងផលិតរថយន្តអគ្គិសនីទាំងស្រុង។

ប្រភពៈ Electrek