កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា ខ្លួននឹង​មិន​ពន្យារ​ពេល​ក្នុងការចេញ​លក់ទូរស័ព្ទដៃ iPhone 16 ​នោះ​ទេ បើទោះបីជាមានការពន្យាពេលក្នុងការដាក់ឲប្រើប្រាស់នូវ Apple Intelligence ក៏ដោយ នេះបើយោងតាមលោក Mark Gurman របស់គេហទំព័រសារព៌ត័មាន Bloomberg ។

លោក Gurman បានបញ្ជាក់ថា កាលពីមុន Apple ធ្លាប់បានពន្យារពេលក្នុងការចេញលក់ទូរស័ព្ទដៃ  iPhone ដូចជា iPhone 4S ដើម្បីរងចាំកំណែអាប់ឌែតដ៏ពេញលេញរបស់ Siri និង iCloud ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Apple នឹង​មិន​ប្រើ​វិធី​សាស្ត្រនេះ​ម្តងទៀតទេ។ លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា iPhone 16 អាចនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ (ភាគរយច្រើន) ហើយមុខងារ Apple Intelligence នឹងដាក់ឲដំណើរការបន្ទាប់ពីការអាប់ដេតទៅកំណែ iOS 18.1 ក្នុងខែតុលា ឆ្នាំ២០២៤​ នេះ។

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Apple នឹងចេញលក់ទូរស័ព្ទដែ iPhone 16  ទៅតាមកាលវិភាគធម្មតារបស់ខ្លួន ខណៈដែល Apple Intelligence នឹងត្រូវបានដាក់ឱ្យដំណើរការជាបណ្តើរៗជាមួយនឹងការអាប់ដេត iOS ជាបន្តបន្ទាប់ រួមទាំងការអាប់ឌែតថ្មីៗរបស់ Siri នៅក្នុងឆ្នាំ២០២៥៕

គួរឲដឹងថា Apple Intelligence នឹងមានមុខងារថ្មីៗមួយចំនួនដូចជា Writing Tools និង Memory Generation in Photos ចំពោះអាប់ដេតថ្មីរបស់ Siri វិញនឹងរួមបញ្ចូលជាមួយ ChatGPT, Genmoji និង Image Playground ។

ប្រភពៈ FoneArena