Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្មាតហ្វូនថ្មី HONOR Magic6 Pro តម្លៃខ្ទង់ ១ពាន់ដុល្លារ បង្ហាញខ្លួនជាផ្លូវការ - techlist

ស្មាតហ្វូនថ្មី HONOR Magic6 Pro តម្លៃខ្ទង់ ១ពាន់ដុល្លារ បង្ហាញខ្លួនជាផ្លូវការ

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Honor បានធ្វើ​ការប្រកាសដាក់​បង្ហាញ​ចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ HONOR Magic6 Pro ជាមួយតម្លៃលក់ក្នុងទីផ្សារប្រទេសឥណ្ឌាចាប់ពី ១ ០៩៤ ដុល្លារ។

ស្មាតហ្វូននេះបំពាក់ដោយបន្ទះអេក្រង់ទំហំ ៦,៨ អ៊ីញ ប្រភេទ OLED 120Hz មានកម្រិតពន្លឺ 1,600nits ដំណើរការដោយបន្ទះឈីប Octa-Core Snapdragon 8 Gen 3 4nm | Adreno 750 GPU | Magic UI 8.0 | Android 14 ព្រមទាំងទទួលបាន RAM 12GB និងអង្គចងចាំ 512GB សុីម ២ រួមជាមួយថាមពលថ្ម 5,600mAh  និងដុំសាកល្បឿនលឿនទំហំ ៨០ វ៉ាត់  ចេញពីប្រអប់ផងដែរ (សាកមួយពេញចំណាយពេល ៤០នាទី)។

HONOR Magic6 Pro មានទម្ងន់ ២២៩ ក្រាម និងកម្រាស់ ៨,៩ មីលីម៉ែត្រ បំពាក់ដោយកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP OIS រួមផ្សំជាមួយលេនថតមុំប្លង់ទូលាយទំហំ 50MP និងកាម៉េរ៉ា Telephoto ទំហំ 180MP និងកាម៉េរ៉ាខាងមុខទំហំ 50MP ប្រភេទ 3D។ លើសពីនេះទៅទៀត ស្មាតហ្វូននេះត្រូវបានគាំទ្រដោយមុខងារស្កេនមុខដោះសោរ | 5G | Wi-Fi 7 | Bluetooth 5.3 រួមទាំងអាវការពារទឹក និងធូលី IP68 ប្រព័ន្ធសម្លេង ២ ចំនុច និងមុខងារ AI ជាដើម៕

ប្រភពៈ FoneArena