Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ថៃថា ៥ឆ្នាំទៀតប្រទេសខ្លួននឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់​អាស៊ីអាគ្នេយ៍ - techlist

ថៃថា ៥ឆ្នាំទៀតប្រទេសខ្លួននឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់​អាស៊ីអាគ្នេយ៍

កាលពីពេលថ្មីៗនេះ ប្រទេស​ថៃ​បានប្រកាសមហិច្ឆតា​មួយដ៏ធំរបស់ខ្លួនថា ពួកគេចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្តអគ្គិសនីនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដោយលើកឡើងថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនីអាចនឹងមានការថយចុះនៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសថៃនោះទេ។ ក្រុមប្រឹក្សាវិនិយោគ BOI របស់ប្រទេសថៃ  បាននិយាយបន្ថែមទៀតថា នៅក្នុងប្រទេសថៃពេលនេះមានគម្រោងចំនួន ២៤ ដែលនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះដើម្បីផលិតរថយន្តអគ្គិសនីគ្រប់ប្រភេទដូចជារថយន្តអគ្គិសនីសុទ្ធ រថយន្ត BEV និងរថយន្តកូនកាត់ជាដើម។

គោលនយោបាយថ្មីនេះត្រូវបានអនុម័តចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី ថាវស៊ីន បានចូលកាន់អំណាចកាលពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដើម្បីធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី។ គោលដៅថ្មីនេះបានធ្វើឲប្រទេសថៃសម្រចចិត្តកាត់បន្ថយពន្ធគយយ៉ាងច្រើនពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតរថយន្តអគ្គិសនីរួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយផងដែរ។

នៅពេលគោលដៅថ្មីនេះ ត្រូវបានអនុម័តរួចរាល់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនឹងមានចំនួនច្រើនជាងកន្លះលានគ្រឿងក្នុងមួយឆ្នាំ  បើគិតជាប្រាក់គឺ ៥,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការកំណត់គោលដៅថ្មីនេះត្រូវបានរំពឹងថានឹងបម្លែងការប្រើប្រាស់យានជំនិះក្នុងប្រទេសថៃចំនួន ៣០ ភាគរយ (រថយន្ត ៧២៥,០០០ គ្រឿង និងម៉ូតូចំនួន ៦៧៥,០០០ គ្រឿង) ទៅជាយានជំនិះដែលគ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ២០៣០។

គួរឲដឹងថា វិស័យឧស្សាហកម្មយាន្តយន្តបានរួមចំណែកនៃ GDP របស់ប្រទេសថៃប្រហែល ១០ ភាគរយ និងផ្តល់ឪកាសការងារដល់ប្រជាជនថៃប្រមាណ ៨៥មុឺននាក់។

ប្រភពៈ Channel News Asia