Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជា​អ្នក​ផ្តល់​សេវា​កម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAM​ពី Stellantis Brands Jeep® និង RAM នៅ​កម្ពុជា - techlist

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជា​អ្នក​ផ្តល់​សេវា​កម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAM​ពី Stellantis Brands Jeep® និង RAM នៅ​កម្ពុជា

Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត ​Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម​ អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ព្រោះគាត់ទំាងអស់គ្នាសុទ្ធតែទទួលបានការបង្ហាត់បង្រៀន និងទទួលស្គាល់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជនស្របតាមស្តង់ដាត្រឹមត្រូវរបស់ម៉ាកទាំងពីរនេះ។

«ស្របតាមការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការការងារជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. នឹងពង្រឹងបទពិសោធន៍សេវាកម្មក្រោយការលក់ចំពោះការថែទាំ និងជួសជុល រថយន្ត Jeep® និង RAM ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ក្រុមការងាររបស់យើងខ្ញុំមានភាពជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវជំនួយផ្នែកសេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថា រថយន្តម៉ាក Jeep® និង RAM នៅតែបន្តផ្តល់នូវដំណើរការដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះដូចដែលគេបានស្គាល់កន្លងមក។»​ នេះជាប្រសាសន៍បន្ថែមដែលបានរៀបរាប់ដោយលោក Daniel Gonzalez, COO, ASEAN, Stellantis ។

អតិថិជន​អាច​មកកាន់​មជ្ឈមណ្ឌល​សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM នៅ​កែង​មហាវិថី​ឧកញ៉ា ហ៊ុន នាង​ និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួប សូមទំនាក់ទំនងមកលេខ 089 888 117 ៕