Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តោះ !! មកស្វែងយល់អំពីឡានម៉ូដែល Die-cast ពីហាង RC Cambodia - techlist

តោះ !! មកស្វែងយល់អំពីឡានម៉ូដែល Die-cast ពីហាង RC Cambodia

ប្រសិនជា​អ្នក​ទាំងអស់គ្នាជាចូលចិត្តឡាន ប្រាកដណាស់ អ្នកក៏នឹងចូលចិត្តប្រភេទឡានម៉ូដែល ( Die-cast ) ដូចគ្នាដែរ ។ ពិតណាស់ !! មនុស្សជាច្រើនចូលចិត្តវា ហើយអ្នកដែលជា Collector ភាគច្រើនជាបុរសៗ ។ មនុស្សជាច្រើន Collect ឡានម៉ូដែលទុក សម្រាប់ហេតុផលផ្សេងៗគ្នា ដែលជារឿយៗទាក់ទងជាមួយចំណង់ចំនូលចិត្តលើរថយន្ត , ប្រវត្តិរបស់រថយន្ត , ការតាំងបង្ហាញរថយន្តក្នុងបន្ទុប់ , ការបន្ធូរបន្ថយភាពតានតឹង និងការបន្ធូរអារម្មណ៍។ បន្ថែមពីនេះ ការទិញ Diecast ទុកប្រៀបដូចជាការវិនិយោគមួយ , ការទិញឡានម៉ូដែលដែលកម្រ ឬជាឡានដែលផលិតមានកំណត់ , វានឹងមានតម្លៃកាន់តែកើនឡើងប្រសិនវាទុកក្នុងរយះយូរ នេះជាមូលហេតុមួយដែល Collector ភាគច្រើនតែងតែចង់បាន diecast ដែល Limited ។

ចំពោះអត្ថបទថ្ងែនេះផងដែរ យើងនឹងធ្វើការណែនាំប្រិយមិត្តអោយស្វែងយល់បន្ថែមអំពី Diecast , ខ្នាតរបស់វា នឹងបង្ហាញពីទីតាំងហាងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ដែលប្រមូលផ្តុំទៅដោយ Diecast ច្រើនម៉ូដែល ចាំតាំងពីម៉ូតឡានស៊េរីចាស់ រហូតឡានថ្មីៗ ។ 

អំពី Die-cast

ជាដំបូងយើងមកស្វែងយល់ពី ឡានម៉ូដែល ឬភាសាអង្គគ្លេសហៅថា Diecast ។ ពាក្យថា Diecast ឬ Die-cast សំដៅទៅលើកូនឡានម៉ូដែលមានទំហំតូចៗ ដោយបង្រួមពីទំហំធំជាក់ស្តែង​ មកក្នុងទំហំមួយតូច ដែរនៅតែរក្សាជាមួយរូបរាងស្រដៀងទៅនឹងរបស់ពិតអញ្ចឹង !! ដែល Diecast ទាំងនោះភាគច្រើនមានដូចជា រថយន្ត ឡានដឹក ម៉ូតូ នឹងយន្តហោះជាដើម ។ បន្ថែមពីនេះ Diecast ដំណើរការផលិត ដោយរំលាយដែកចាក់បញ្ចូលគ្នាទៅក្នុងពុម្ព ។​ ជាពុម្ពដែលគេបង្កើតឡើងដោយរចនា ជាពិសេសទៅតាមគម្ររថយន្ត ឬម៉ូតផ្សេងៗដែលគេចង់បាន និងអាចបោះពុម្ពរថយន្តជាច្រើនដូចៗគ្នាបានច្រើនដងទៀត ។

ប្រភេទឡាន ម៉ូដែលទាំងនេះ មានច្រើនទំហំមែនទែន ដូចជា ខ្នាត 1/18 , 1/24 , 1/48 នឹង 1/64 ។ ដោយសារតែមានជម្រើសច្រើនបែបនេះ វាអនុញ្ញាតឱ្យអ្នក Collector គ្រប់វ័យអាចជ្រើសរើសខ្នាតពួកគេចូលចិត្ត នឹងទៅតាមតម្រូវការ ។ បច្ចុប្បន្ននេះ ខ្នាតឡានម៉ូដែលដែលគេនិយម Collect ជាងគេនោះ គឺ ខ្នាត 1/64 ឬ Scale 1/64 ។

ខ្នាត 1/64 ជាទំហំមួយដែលគេនិយមជាងគេជាពេលបច្ចុប្បន្ន

វាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ លើតម្លៃសមរម្យ ទំហំតូចរបស់វា ទើបធ្វើឱ្យអ្នក Collector ទាំងអស់ចូលចិត្តរក្សាឡានខ្នាតប្រភេទមួយនេះ ម្យ៉ាងទៀតវាមានទំហំតូចគ្រប់គ្រាន់ ដែលអាចអោយយើងរក្សាទុកបានចំនួនច្រើន ដោយមិនត្រូវការកន្លែងធំសម្រាប់ទុកវា ។

ខ្នាតដែលពេញនិយមបន្ទាប់នោះ គឺខ្នាត 1/18 

ខ្នាត 1/18 ខ្នាតឡានម៉ូដេលនេះ គឺជាខ្នាតដែលមានតម្លៃខ្ពស់ជាងគេ នឹងមានតម្លៃកាន់តែខ្ពស់ប្រសិនផលិតមកមានចំនួនកំណត់កាន់តែតិច ។ ខ្នាតនេះវាមានទំហំធំល្មម ផ្តល់អោយមើលឃើញនូវលំអិតខ្ពស់ និងដូចបេះបិទ បើប្រៀបទៅនឹងរថយន្តជាក់ស្តែង ដែលមានខ្នាត 1/1 ។ ខ្នាតម៉ូដែលឡាន 1/18 ភាគច្រើនមានតម្លៃថ្លៃជាង ខ្នាតម៉ូដែល 1/64 នឹងមានចំនួនផលិតតិចជាងផងដែរ ។ខ្នាតឡានម៉ូដែលដែលល្អ វាអាស្រ័យទៅលើ ចំណងចំណូលចិត្ត នឹងថវិកាផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកកំពុងស្វែងរកខ្នាតម៉ូដែលដែលមានទំហធំនឹងមានភាពលំអិតខ្ពស់ ខ្នាតម៉ូដេលឡាន 1/18 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។ ប្រសិនបើអ្នកស្វែងរកខ្នាតម៉ូដែលដែលមានតម្លៃសមរម្យ នឹងមានជម្រើសច្រើន ខ្នាត 1/64 គឺជាជម្រើសដ៏ល្អបំផុត ។

អំពីហាង RC Cambodia

ក្នុងស្រុកយើងក៏មានការនិយាមចូលចិត្ត Collect ប្រភេទឡាន Diecast ដែលនៅពេលនេះ ។ ថ្ងៃនេះ យើងសូមណែនាំហាងលក់ Diecast មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដែលសម្បូរទៅដោយឡានកម្រៗ នឹងមានគុណភាពខ្ពស់ ។ ប្រិយមិត្តអាចមកហាង RC Cambodia ជាហាងដែលមានលក់ Diecast Model នឹង Remote Control Car ។ យើងក៏អាចមកទស្សនានៅហាងដោយផ្ទាល់ក៏បាន​ ឬធ្វើការបញ្ជារទិញតាមរយះ Online ក៏បាន​ ។ នៅក្នុងនោះមានប្រ៊េនរថយន្ត diecast ល្បីៗជាច្រើន មានដូចជា Timemicro , Mini Station , MiniGT , POP Race , GCD Model , Tomica , Hot Wheel នឹងប្រ៊េនជាច្រើនផ្សេងទៀត ។ បន្ថែមពីនេះក៏មានច្រើនខ្នាត សម្រាប់ប្រិយមិត្តអាចរើសបានតាមចំណូលចិត្តផង ។ 

ទីតាំងហាង

ហាង​ RC Cambodia មានទីតាំងនៅទីក្រុងភ្នំពេញ ខណ្ឌឬស្សីកែវ ច្រាំងចំរេះទី ២ ក្នុងបុរីវិ​មានភ្នំពេញ ផ្លូវលេខ​ 777 ផ្ទះលេខ​ 164D ។ ឬអ្នកទាំងអស់គ្នាអាចទាំងអស់គ្នាអាចទិញទំិញតាមរយះ​ Website https://www.rccambodia.com/

ខាងក្រោមនេះជាបណ្តាញសង្គមរបស់ហាង RC Cambodia

https://www.facebook.com/rccambodiaofficial

https://www.youtube.com/@RCCAMBODIA

https://www.instagram.com/rccambodia

https://www.tiktok.com/@rcbodia

https://t.me/cambodiarc