Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple គ្រោងបញ្ចេញ iPhone ដែលអាចបត់បានជាមួយការរំពឹងលក់រហូតដល់ 20 លានគ្រឿងក្នុងមួយឆ្នាំ! - techlist

Apple គ្រោងបញ្ចេញ iPhone ដែលអាចបត់បានជាមួយការរំពឹងលក់រហូតដល់ 20 លានគ្រឿងក្នុងមួយឆ្នាំ!

Apple មានមហិច្ឆតាខ្ពស់ក្នុងការចូលទៅក្នុងទីផ្សារទូរស័ព្ទដែលអាចបត់បាន ដោយគ្រោងនឹងផលិតពី 15-20 លានគ្រឿងក្នុងមួយឆ្នាំ។ ចំនួននេះគឺខ្ពស់ជាងអ្វីដែល Samsung ដោយជាក្រុមហ៊ុននាំមុខគេនាពេលបច្ចុប្បន្ននៅក្នុងទីផ្សាទូរស័ព្ទដែលអាចបត់បាន។ ពត៌មាននេះក៏បានចោទជាសំណួរថាតើ Apple អាចសម្រេចបាននូវគោលដៅខ្ពស់ទាំងនេះពិតប្រាកដ និងជោគជ័យក្នុងរឿងនេះដែរឬទេ?

ហើយក្តីព្រួយបារម្ភ​នោះគឺអំពីតម្លៃដ៏ខ្ពស់នៃ iPhone ដែលអាចបត់បាននេះ ដែលប៉ាន់ស្មានថាមានតម្លៃប្រមាណ $2,000 ឬច្រើនជាងនេះ ដែលស្រដៀងទៅនឹង Galaxy Z Fold របស់ Samsung ។

ផ្ទុយមកវិញ Apple កំពុងស្វែងរកបច្ចេកវិទ្យាដែលអាចបត់បានមិនត្រឹមតែ iPhone ​ប៉ុណ្ណោះទេ ដែលវាអាចរួមបញ្ចូល iPad និង MacBooks ជាមួយនឹងអេក្រង់ដែលអាចបត់បានផងដែរ។

ចក្ខុវិស័យដ៏ទូលំទូលាយនេះអាចនិយាយបានថាក្រុមហ៊ុន Apple កំពុងចំណាយពេលវេលារបស់ខ្លួនជាមួយនឹងការចេញលក់នឹងយកចិត្តទុកដាក់ ចំពោះការផលិតឧបករណ៍ដែលអាចបត់បានយ៉ាងច្រើន។ តែទោះជាយ៉ាងណាក៏ដោយវាជាទំព័រថ្មីសម្រាប់Appleដែលនឹងផលិតឧបករណ៍ដែលអាចបត់បានដំបូងរបស់ខ្លួន។ ចាំមើលថាតើApple នឹងធ្វើបែបណាចំពោះឧបករណ៍ដែលអាចបត់បានទាំងនេះ។

ប្រភព : ceotech